សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ព័ត៌មានអន្តរជាតិ៖ មនុស្សរហូតដល់ទៅ ១៦ នាក់ត្រូវបានគេរាយការណ៍ថា បានរងរបួសនៅក្នុងព្រឹត្តិការណ៍បាញ់ប្រហារ នៅក្នុងគេហដ្ឋានបុណ្យសពមួយកន្លែងនៅទីក្រុងឈីកាហ្គោ

សហរដ្ឋអាមេរិក៖ សេចក្តីរាយការណ៍ក្រៅផ្លូវការពីកន្លែងកើតហេតុបានឲ្យដឹងថា មនុស្ស ១៦ នាក់ត្រូវបានរងរបួសនៅក្នុងព្រឹត្តិការណ៍បាញ់ប្រហារ នៅសង្កាត់ Auburn Gresham ទីក្រុងឈីកាហ្គោកាលពីល្ងាចថ្ងៃអង្គារ។

អ្នកយកព័ត៌មាន CBS Chicago លោក Jermont Terry បានរាយការណ៍ថា មនុស្សយ៉ាងហោចណាស់ ១៦ នាក់ត្រូវបានវាយប្រហារនៅក្នុងការបាញ់ប្រហារដ៏ធំនេះ។

នាយកដ្ឋានអគ្គិភ័យទីក្រុងឈីកាហ្គោបានប្រកាសនៅល្ងាចថ្ងៃអង្គារនេះថា មនុស្សសរុបចំនួន ១១ នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យតំបន់ – ទាំងអស់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

ប៉ូលីសមិនទាន់ប្រកាសពីចំនួនប៉ាន់ស្មាននៃអ្នកបាញ់ប្រហារនៅក្នុងព្រឹត្តិការណ៍នេះនៅឡើយទេ ហើយក៏គ្មានការចាប់ខ្លួនណាមួយត្រូវបានផ្សព្វផ្សាយជាសាធារណៈដែរ៕

ប្រភព៖ sputniknews.com

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ