សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ព័ត៌មានអន្តរជាតិ៖ ទឹកជំនន់បំផ្លាញប្រទេសឥណ្ឌា បង់ក្លាដែស និងនេប៉ាល់

ទឹកជំនន់ដែលបណ្តាលមកពីភ្លៀងធ្លាក់យ៉ាងជោគជាំក្នុងរដូវវស្សា កំពុងបង្កការជន់លិចរាលដាល និងបណ្តាលឲ្យបាត់បង់អាយុជីវិតនៅប្រទេសឥណ្ឌា មនុស្សជាង ៨០នាក់ បានស្លាប់នៅក្នុងរដ្ឋអាសាម ចាប់តាំងពីខ្យល់មូសុងបានចាប់ផ្តើម។ គ្រោះមហន្តរាយនេះកើតឡើង ចំពេលដែលប្រទេសឥណ្ឌាកំពុងប្រយុទ្ធយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងមេរោគ Covid-19។

អាជ្ញាធរនៅរដ្ឋអាសាម បាននិយាយថា ទឹកបានជន់លិចភូមិ និងអាគារជាច្រើននៅតំបន់ធំៗ មនុស្សចំនួន ៨៤នាក់ ត្រូវបានសម្លាប់ និងផ្ទះរាប់ពាន់ត្រូវបានទឹកនាំទៅ ហើយមនុស្សចំនួន ២,៥ លាននាក់បានរងផលប៉ះពាល់។

រដ្ឋាភិបាលបានបើកជំរំផ្តល់ជំនួយជាង ៥០០កន្លែង ដែលកំពុងផ្តល់ជំនួយសង្គ្រោះដល់ប្រជាជនចំនួន ៥១.០០០នាក់។ ក្រុមមន្រ្តីក៏បានណែនាំឱ្យក្រុមអ្នកជម្លៀសចេញ ចាត់វិធានការគម្លាតសង្គម ដើម្បីការពារការរីករាលដាលនៃមេរោគ Covid-19 ដងដែរ។

រដ្ឋអាសាមបានរងគ្រោះពីរលកទឹកជំនន់ចំនួនបីលើករួចទៅហើយ ចាប់តាំងពីខែឧសភា ប៉ុន្តែរដូវវស្សាទំនងជានឹងបន្តយ៉ាងហោចណាស់បីខែទៀត។

ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសបង់ក្លា ដែសបានរាយការណ៍ថាភ្លៀងក៏កំពុងបង្កការបំផ្លិចបំផ្លាញ នៅក្នុងប្រទេសជិតខាងផងដែរ ប្រជាជនជាងមួយលាននាក់ ត្រូវបានរងផលប៉ះពាល់។ នៅក្នុងប្រទេសនេប៉ាល់ មនុស្ស ១៣៤នាក់ បានស្លាប់ដោយសារទឹកជំនន់និងការរលំបាក់ដី៕

ប្រភព៖ www3.nhk.or.jp

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ