សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ព័​ត៌មាន​អន្តរជាតិ៖ ប៉ូលិស​កាណាដា​បាញ់សម្លាប់​បុរស​ម្នាក់​នៅក្នុង​ឧប្បត្តិហេតុ​រឿង​ម៉ាស់​ការពារ

ទីក្រុង​ម៉ុង​ទ្រី​អាល់៖ ទូរទស្សន៍​CBCបាន​ផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ១៦ ខែកក្កដា​នេះ​ថា បុរស​អាយុ ៧៣ឆ្នាំ ម្នាក់​ត្រូវបាន​បាញ់សម្លាប់​ដោយ​ប៉ូលិស​នៅ​ប្រទេស​កាណាដា តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​បន្ទាប់ពី​គាត់​បដិសេធ​មិន​ពាក់​ម៉ាស​មុខ​នៅក្នុង​ហាង​លក់ទំនិញ​មួយកន្លែង។

ប៉ូលិស​បាន​និយាយថា បុរស​នោះ​ត្រូវបាន​គេ​ចោទប្រកាន់ថា​បាន​វាយប្រហារ​បុគ្គលិក​ហាង​លក់​គ្រឿងទេស​ម្នាក់​កាលពី​ថ្ងៃ​ពុធ បន្ទាប់ពី​គាត់​ត្រូវ​បានស្នើ​សុំអោយ​អនុវត្តតាម​ច្បាប់​ស្តីពី​ការពាក់​ម៉ាស់​មុខ ដើម្បី​បន្ថយ​ការរីក​រាលដាល​នៃ​មេរោគ​Covid-19។

យោងតាម​បុគ្គលិក​ម្នា​ក់នៅ​ហាង​នៅ​មីន​ដិ​ន ចម្ងាយ​ប្រហែល ២០០គីឡូម៉ែត្រ ខាងជើង​ទីក្រុង​តូ​រ៉ុ​ន​តូ បាន​ឲ្យ​ដឹងថា បុរស​រូបនោះ​បានប្រកែក​មិន​ព្រម​ពាក់​ម៉ាស ហើយ​បាន​រត់គេចខ្លួន បន្ទាប់ពី​មាន​ហេតុការណ៍​វាយប្រហារ​កើតឡើង។

ប៉ូលិស​ត្រូវបាន​ហៅ និង​មកដល់​ហាង​ទំនិញ ប៉ុន្តែ​មិនបាន​បញ្ឈប់រថយន្តរ​បស់​ជនសង្ស័យ​ឡើយ ដោយ​ផ្អែកលើ​ហេតុផល “ដើម្បី​ផលប្រយោជន៍ និង​សុវត្ថិភាព​សាធារណៈ។ ផ្ទុយទៅវិញ ពួកគេ​បាន​ប្រើ​ស្លាក​លេខ​របស់​ជនសង្ស័យ​ដើម្បី​កំណត់​រក​ផ្ទះ​របស់គាត់។

ប៉ូលិស​ពីរ​នាក់​បាន​ពាក់ព័ន្ធ​នៅក្នុង​ការបាញ់ប្រហារ​នេះ ដែល​ត្រូវបាន​បញ្ជា​ក់ដោយ​ការស៊ើបអង្កេត​ឯករាជ្យ។

យោងតាម​សេចក្តីថ្លែងការណ៍​មួយ​ពី​អង្គភាព​ស៊ើបអង្កេត​ពិសេស​របស់​រដ្ឋ Ontario បានអោយដឹងថា បុរស​នោះបាន​ស្លាប់ភ្លាមៗ បន្ទាប់ពី​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ។

អត្តសញ្ញាណ​បុរស​នោះ​នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ។

អង្គភាព​ស៊ើបអង្កេត​ពិសេស​បាន​និយាយថា “ពី​កន្លែងកើតហេតុ​កាំភ្លើង​វែង​ពាក់កណ្តាល​ស្វ័យប្រវត្តិ​និង​កាំភ្លើងខ្លី​មួយ​ដើម​ត្រូវបាន​គេ​ប្រមូល​ទុក រួមទាំង​អាវុធ​របស់​មន្ត្រី​ប៉ូលិស​ពីរ​នាក់”៕

ប្រភព៖ www.channelnewsasia.com

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ