សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ព័ត៌មាន​អន្តរជាតិ៖ ករណី​ជំងឺឆ្លង​វីរុស​Covid-19 នៅ​សហរដ្ឋអាមេរិក​បំបែក​កំណត់ត្រា និង​កើនឡើង ៧៧.០០០ នាក់​ក្នុង​មួយថ្ងៃ

សហរដ្ឋអាមេរិក​បាន​បំបែក​កំណត់ត្រា​ឆ្លង​ប្រចាំថ្ងៃ​របស់ខ្លួន កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី ១៦ ខែកក្កដា ដោយបាន​រាយការណ៍​ថា​មាន​ករណី​ថ្មី​ជាង ៧៧.០០០ ករណី នៅពេល​ចំនួន​នៃ​ការស្លាប់​ក្នុង​រយៈពេល ២៤ ម៉ោង​បាន​កើនឡើង​ជិត ១.០០០ នាក់ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រ។

ការបាត់បង់​អាយុជីវិត ៩៦៩ នាក់​គឺជា​ការកើនឡើង​ដ៏​ធំ​បំផុត​ចាប់តាំងពី​ថ្ងៃទី ១០ មិថុនា​ដោយ​រដ្ឋ​Florida, South Carolina និង​Texas បាន​រាយការណ៍​អំពី​ការកើនឡើង​ដ៏​ច្រើន​បំផុត​ក្នុង​រយៈពេល​មួយថ្ងៃ​កាលពី​ថ្ងៃ​ព្រហស្បតិ៍។

ជនជាតិ​អាមេរិក​ជាង ១៣៨,០០០ នាក់​បាន​ស្លាប់​ដោយសារ​មេរោគ​Covid-19 ជា​ចំនួន​ដែល​អ្នកជំនាញ​បាន​ព្រមាន​ថា ទំនងជា​នឹង​កើនឡើង​បន្ថែមទៀត បន្ទាប់ពី​មានការ​កើនឡើង​នូវ​ចំនួន​ករណីថ្មីៗ និង​ការកើនឡើង​គួរឱ្យ​ព្រួយបារម្ភ​ចំពោះ​អ្នកជំងឺ​នៅតាម​មន្ទីរពេទ្យ​នានា​នៅក្នុង​រដ្ឋ​ជាច្រើន៕

ប្រភព៖ www.channelnewsasia.com

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ