សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ព័ត៌មាន​អន្តរជាតិ៖ ប្រទេស​ចិន​ព្រមាន​ពី​ទឹកជំនន់​បន្ថែមទៀត នៅពេលដែល​ទន្លេ យ៉ង់​ស្សេ (Yangtze) ស្ថិតនៅ​ខាងលើ​កម្រិត​ប្រកាសអាសន្ន

ទីក្រុង​សៀង​ហៃ៖ ប្រទេស​ចិន​បាន​ព្រមាន​នៅ​ថ្ងៃ​ពុធ​នេះ​អំពី​ជំនន់​ទឹកភ្លៀង​បន្ថែមទៀត​ក្នុង​រយៈពេល ១០ ថ្ងៃ​ខាងមុខ ខណៈដែល​ផ្នែក​ជាច្រើន​នៃ​ប្រទេស​នៅតែមាន​ទឹកជំនន់​នៅឡើយ ហើយ​កម្រិត​ទឹក​នៅក្នុង​អាង​ទន្លេ​យ៉ាង​ស្សេ​នៅតែមាន​កំរិត​ខ្ពស់​គួរ​ឲ្យ​ព្រួយ​បារ​ម្មណ៍ ដែល​ធ្វើឱ្យប៉ះពាល់​ដល់​ការ​ស្ទុះ​ងើប​សេដ្ឋកិច្ច​ឡើងវិញ​បន្ទាប់ពី​មាន​ជំងឺ​រាតត្បាត​មេរោគ Covid-19។

យោងតាម​មជ្ឈមណ្ឌល​ឧតុនិយម​ជាតិ​បានឱ្យដឹងថា ភ្លៀង​ធ្លាក់​ខ្លាំង​ត្រូវបាន​គេ​រំពឹងទុក​នៅ​ខេត្ត​ស៊ី​ឈួន និង​អាន​ហ៊ួ​យ​នៅ​តំបន់​កណ្តាល​របស់​ប្រទេស​ចិន​ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ​ខាងមុខ មុនពេល​ឆ្ពោះទៅ​ភាគ​ខាងជើង​ឆ្ពោះទៅ​រដ្ឋធានី​ប៉េកាំង។

ទន្លេ​យ៉ង់​ស្សេ ដែលជា​ទន្លេ​វែង​ជាងគេ​បំផុត​របស់​ចិន ហូរ​កាត់​តំបន់​កណ្តាល​នៃ​ប្រទេស ដែលជា​កន្លែង​មាន​ទំនប់​បី​ស្ថិតនៅ​ផងដែរ។ ប្រជាជន​មួយចំនួន​នៅ​ទីនោះ​បានលើកឡើង​ពី​ការព្រួយបារម្ភ​នាពេលថ្មីៗនេះ​អំពី​សមត្ថភាព​របស់​ទំ​នប់​ទាំងនេះ ក្នុងការ​ទប់ទល់​នឹង​បរិមាណ​ទឹក​បន្ថែម។

វីដេអូ​ដែល​បាន​ផ្សព្វផ្សាយ​នៅលើ​បណ្តាញ​សង្គម​បានបង្ហាញ​តំបន់​ជាច្រើន​នៅ​វូ​ហាន​ដែលជា​ទីក្រុង​មួយ​តាម​បណ្តោយ​ទន្លេ​យ៉ង់​ស្សេ​នៃ​ខ្សែទឹក​ខាងក្រោម​នៃ​ទំនប់ ហើយ​ដែលថ្មីៗនេះ​ត្រូវបាន​គេ​ដឹងថា​ជា​ចំណុចកណ្តាល​ដំបូង​នៃ​ការផ្ទុះ​ឡើង​នៃ​វីរុស​Covid-19 ហើយ​នៅតែ​ត្រូវ​ទឹក​ជន់​លិច នៅពេលដែល​អាជ្ញាធរ​ប្រញាប់ប្រញាល់​ពង្រឹង​ទំនប់។ កម្រិត​ទឹក​នៅក្នុង​ទីក្រុង​ត្រូវបាន​កត់ត្រា​នៅ​កម្ពស់ ២៨,៤៧ ម៉ែត្រ​កាលពី​ថ្ងៃ​ពុធ លើសពី​កម្រិត​ប្រកាសអាសន្ន ២៧.៥០ ម៉ែត្រ។

ចាប់តាំងពី​ខែមិថុនា​មក បរិមាណ​ទឹកភ្លៀង​ជា​មធ្យម​នៅ​ទូទាំងប្រទេស​មាន​ចំនួន ១៧២,៧ មី​លី​ម៉ែត្រ ឬ​ស្មើនឹង ១២ ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។ អាជ្ញាធរ​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា កំណត់ត្រា​ទឹកភ្លៀង​នៅក្នុង​អាង​ទន្លេ​ចាប់តាំងពី​ការចាប់ផ្តើម​រដូវវស្សា​កាលពី​ខែ​មុន​បាន​ឈានដល់ ៦០០មី​ល្លី​ម៉ែត្រ ខ្ពស់ជាង​កម្រិត​ទឹក​ក្នុង​ឆ្នាំ ២០១៦ ដែលមាន ៥៨០មី​ល្លី​ម៉ែត្រ ប៉ុន្តែ​នៅតែ​ទាប​ជាង ៧០០ មី​ល្លី​ម៉ែត្រ​ដែល​បាន​កត់ត្រា​ក្នុង​ឆ្នាំ ១៩៩៨ ។

សេដ្ឋវិទូ​បានលើកឡើង​ពី​ការព្រួយបារម្ភ​អំពី​ផលប៉ះពាល់​នៃ​ទឹកជំនន់​មកលើ​ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស ដោយ​ការ​ព្យាករ​ថា​នឹងមាន​សកម្មភាព​អូសបន្លាយ​លើ​សកម្មភាព​វិនិយោគ​នៅក្នុង​ត្រីមាស​បច្ចុប្បន្ន៕

ប្រភព៖ asia.nikkei.com

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ