សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ព័ត៌មានអន្តរជាតិ៖ ជនជាតិអូស្រ្តាលី ត្រូវបានពិន័យជាប្រាក់ចំពោះការរំលោភគោលការណ៍ COVID-19

ទីក្រុងមែលប៊ន៖ ប៉ូលីសបាននិយាយកាលពីថ្ងៃពុធទី ១៥ ខែកក្កដា ថាអ្នកដែលចូលចិត្តលេងហ្គេម Pokemon GO និងភ្ញៀវ KFC គឺស្ថិតក្នុងចំណោមមនុស្សរាប់រយនាក់ ដែលត្រូវបានពិន័យចាប់តាំងពីទីក្រុង Melbourne បានដាក់ឲ្យស្ថិតក្នុងការរឹតត្បិត ដើម្បីការពារនូវការរាតត្បាតមេរោគ COVID-19 ។

ប្រជាជនប្រមាណ ៥ លាននាក់នៅក្នុងនិងជុំវិញទីក្រុងធំបំផុតទី២ របស់អូស្រ្តាលីនេះ បានទទួលការបញ្ជាឲ្យស្នាក់ នៅផ្ទះ ចាប់តាំងពីសប្តាហ៍មុន បន្ទាប់ពីមានការកើនឡើងនៃការឆ្លងវីរុសនេះ។

ក្នុងការបង្ក្រាបអ្នកល្មើសច្បាប់ ប៉ូលីសនៅរដ្ឋ Victoria បានផាកពិន័យជាង ៥០០ នាក់ក្នុងរយៈពេល ៦ ថ្ងៃសរុបបានប្រាក់ចំនួន ៩០២.០០០ ដុល្លារអូស្ត្រាលី (៦៣១,០០០ ដុល្លារ) ។

ក្នុងចំណោមអ្នកដែលប្រព្រឹត្តល្មើស មានបុរសពីរនាក់ត្រូវបានផាកពិន័យ ខណៈកំពុងលេងហ្គេម Pokemon GO នៅក្នុងឡានចតរបស់ពួកគេ ដែលពួកគេបានអះអាងថាកំពុង “សាកថ្មទូរស័ព្ទរបស់ពួកគេ” នៅផ្ទះមិត្តភក្តិ និងបុរសម្នាក់ដែលអង្គុយញ៉ាំអាហារនៅហាង KFCហើយបដិសេធមិនចាកចេញ។

អ្នករស់នៅក្នុងទីក្រុងមែលប៊ន ត្រូវបានអនុញ្ញាតឱ្យចាកចេញពីផ្ទះរបស់ពួកគេ សម្រាប់តែការងារ ការសិក្សា ការថែទាំសុខភាព ឬធ្វើលំហាត់ប្រាណ ឬដើម្បីទិញរបស់ចាំបាច់តែប៉ុណ្ណោះ។

មានករណីប្រមាណ ១.៥០០ ករណីត្រូវបានកត់ត្រា ចាប់តាំងពីមាន ការរឹតត្បិត នៅពេលដែលទីក្រុងនេះកំពុងមានការកើនឡើងនៃការឆ្លងក្នុង សហគមន៍ ដោយមានការឆ្លងជាចង្កោមកើតឡើងនៅក្នុងតំបន់លំនៅដ្ឋានសាធារណៈ ផ្ទះថែទាំ និងសាលារៀន៕

ប្រភព៖ channelnewsasia.com

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ