សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

សាលា​យោធា​ឥណ្ឌូនេស៊ី​រង​ការវាយប្រហារ​ដោយ ​Covid-19

​មន្ត្រី​ម្នាក់​បាន​និយាយថា មនុស្ស​ជិត ១៣០០​នាក់ នៅ​សាលា​យោធា​មួយកន្លែង​ក្នុងប្រទេស​ឥណ្ឌូនេស៊ី​បានធ្វើ​តេស្ត៍​វិជ្ជមាន​Covid-19 ខណៈពេលដែល ប្រទេស​នេះ​កំពុង​ព្យាយាម​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​នេះ​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ Andika Perkasa នាយសេនាធិការ​កងទ័ព​បាន​និយាយ​នៅ​ថ្ងៃ​សៅរ៍​ទី ១១ ខែកក្កដា​ថា បុគ្គលិក​ទាំងអស់​នៅក្នុង​សាលា​យោធា​នេះ​ត្រូវ​បានដាក់​ឲ្យ នៅ​ដាច់ដោយឡែក ហើយ​មនុស្ស ៣០​នាក់ ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ដោយមាន​អាកា​រៈសញ្ញា​ស្រាល​។​

​លោក​បាន​និយាយថា ក្នុងចំណោម​អ្នក​ឆ្លង​ជំងឺ​ចំនួន ១.២៨០​នាក់ មាន ៩៩១​នាក់ ជា​កម្មាភិបាល ហើយ​នៅសល់​គឺជា​បុគ្គលិក និង​សមាជិកគ្រួសារ​របស់​ពួកគេ​។ ភាគច្រើន​មិនមាន​រោគសញ្ញា​អ្វី​ឡើយ​។​

​មនុស្ស​ចំនួន ១៧​នាក់ កំពុងស្ថិត​នៅក្នុង​មន្ទីរពេទ្យ​នៅឡើយ​កាលពី​ថ្ងៃ​សៅរ៍​។​

​ការផ្ទុះ​ឡើង​ដំបូង​ត្រូវបាន​គេ​រកឃើញ​នៅពេលដែល​កម្មាភិបាល​ពី​រនា​ក់បាន​ទៅ​ត្រួតពិនិត្យ​នៅ​មន្ទីរពេទ្យ បន្ទាប់ពី​មានការ​ត្អូញត្អែរ​អំពី​គ្រុនក្តៅ និង​ការឈឺ​ខ្នង​។​

​យោធា​ទាំងពីរ​បានធ្វើ​តេ​ស្តិ៍​វិជ្ជមាន​Covid-19 ដែល​ជំរុញឱ្យមាន​ការធ្វើ​តេស្ត៍​ជា​ប្រញាប់ ទៅលើ​បុគ្គលិក និង​កម្មាភិបាល​ចំនួន ២.០០០​នាក់​ផ្សេងទៀត​។​

​លោក Perkasa បាន​និយាយថា​វា​មិន​ច្បាស់​ទេ​ថា តើ​កម្មាភិបាល​ទាំងនោះ​បាន​ឆ្លង​ជំងឺ​យ៉ាងដូចម្តេច​ប៉ុន្តែ​បុគ្គលិក​ខ្លះ​រស់នៅ​ខាងក្រៅ​បរិវេណ​យោធា​។​

​ប្រទេស​ឥណ្ឌូណេស៊ី​គឺជា​ប្រទេស​ដែល​រងគ្រោះ​ខ្លាំងជាងគេ​នៅ​អាស៊ីអាគ្នេយ៍ ដែលមាន​ករណី​ជំងឺ​Covid-19 រហូតដល់​ទៅ​៧៤.០០០​ករណី និង​មនុស្ស​ស្លាប់​ច្រើនជាង ៣៥០០​នាក់​។​

​ចំនួន​ពិតប្រាកដ​ត្រូវបាន​គេ​ជឿថា​ខ្ពស់ជាង​នេះ ទោះយ៉ាងណា​អ្នកជំនាញ​និយាយថា​ការធ្វើ​តេ​ស្តិ៍​មានកំណត់ កំពុងតែ​បញ្ជាក់​ខុសពី​ទំហំ​ពិត​នៃ​វិបត្តិ​ជំងឺ​នេះ​។​

​ថ្មីៗ​នេះ អង្គការ​សុខភាព​ពិភពលោក​បាន​ជំរុញ​ឱ្យ​ប្រទេស​ឥណ្ឌូនេស៊ី​ធ្វើ​តេ​ស្តិ៍​បន្ថែមទៀត​៕

​ប្រភព​៖ www.channelnewsasia.com/​

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ