សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ព័ត៌មានអន្តរជាតិ៖ ព្រឹត្តិការណ៍ទាក់ទងនឹងមេរោគកូវិដ១៩ នៅជុំវិញពិភពលោក

ប្រទេសអូស្រ្តាលី៖ រដ្ឋ Victoria នៃប្រទេសអូស្រ្តាលីបានបញ្ជាក់ពីការឆ្លងថ្មីចំនួន ១៣៤ករណី នេះក្នុងរយៈពេល ២៤ម៉ោង កន្លងមកនេះ ខណៈពេលដែលរដ្ឋមួយនេះបានបិទព្រំដែនជាមួយរដ្ឋផ្សេងទៀត ដើម្បីបិទទីក្រុង Melbourne ដែលមានរយៈពេល ៦សប្តាហ៍ ។

ប្រទេសប្រេស៊ីល៖ ប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro បានធ្វើតេស្តិ៍វិជ្ជមានមេរោគកូវីដ១៩ បន្ទាប់ពីព្រងើយកន្តើយអំពីមេរោគនេះដោយប្រៀបធៀបទៅនឹង “ជំងឺផ្តាសាយតិចតួច”។

សហរដ្ឋអាមេរិក៖ សហរដ្ឋអាមេរិកបានជូនដំណឹងជាផ្លូវការដល់អគ្គលេខាធិការអង្គការសហប្រជាជាតិអំពីការដកខ្លួនចេញពីអង្គការសុខភាពពិភពលោក បីទោះជាប្រទេសនេះមានករណីឆ្លងជិត ៣ លានករណីក៏ដោយ។

ស៊ែប៊ី៖ អ្នកគាំទ្រក្រុមប្រឆាំងមួយក្រុមបានសម្រុកចូលសភាស៊ែប៊ីកាលពីយប់ថ្ងៃអង្គារ ក្នុងការតវ៉ាប្រឆាំងនឹងផែនការបិទរដ្ឋធានីនៅចុងសប្តាហ៍នេះ។

គួរបញ្ជាក់ផងដែរថា មនុស្សជិត ១១,៨លាននាក់ នៅជុំវិញពិភពលោកត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថាមានមេរោគកូវីដ១៩ ហើយជិត ៥៤៤.០០០នាក់ បានស្លាប់ នេះបើយោងតាមទិន្នន័យដែលបានចងក្រងដោយសាកលវិទ្យាល័យចនហបគីនស៍។ សហរដ្ឋអាមេរិក និងប្រេស៊ីលបានរាយការណ៍ពីករណីឆ្លង និងចំនួនអ្នកស្លាប់ច្រើនបំផុត៕

ប្រភព៖ www.aljazeera.com

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ