សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ព័ត៌មានអន្តរជាតិ៖ ការបិទទ្វារ Taj Mahal របស់ឥណ្ឌាធ្វើឱ្យប៉ះពាល់ដល់ឧស្សាហកម្មទេសចរណ៍

ជាមួយនឹងជើងហោះហើរអន្តរជាតិនៅតែត្រូវបានផ្អាក មនុស្សជាច្រើន ដែលពឹងផ្អែកលើវិស័យទេសចរណ៍ មានការព្រួយបារម្ភអំពីរបៀបដែលពួកគេអាចរស់បាន។

វិមានល្បីៗ មួយចំនួនរបស់ឥណ្ឌាបានបើកដំណើរការជាលើកដំបូងក្នុងរយៈពេលជាង ៣ខែ ប៉ុន្តែប្រាសាទដែលល្បីល្បាញជាងគេ គឺប្រាសាទ Taj Mahal និងកន្លែងផ្សេងៗទៀតនៅទីក្រុង Agra នៅតែបន្តបិទទ្វារ។

ចំនួនករណីឆ្លងនៃមេរោគកូវីដ១៩ នៅក្នុងប្រទេសឥណ្ឌា បានបន្តកើនឡើង ហើយតំបន់នៅជុំវិញប្រាសាទ Taj Mahal ស្ថិតនៅក្នុងការដាក់ឲ្យដាច់ពីគេ។

ប្រទេសឥណ្ឌាបានវ៉ាដាច់ប្រទេសរុស្ស៊ី ជាប្រទេសដែលរងផលប៉ះពាល់អាក្រក់បំផុតទី៣ ដោយមានករណីឆ្លងជិត ៧០០.០០០ករណី និងមានអ្នកស្លាប់ ២ម៉ឺននាក់៕

ប្រភព៖ www.aljazeera.com

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ