សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ព័ត៌មានអន្តរជាតិ៖ អារ៉ាប៊ីសាអូឌីតដំឡើងថ្លៃប្រេងទៅសហរដ្ឋអាមេរិក និងអាស៊ី នៅពេលដែលតម្រូវការកើនឡើង

ប្រទេស​អារ៉ាប់ប៊ីសាអូឌីត បាន​តំឡើង​ថ្លៃ​​សំរាប់​ការនាំ​ប្រេងចេញ​នៅ​ខែ​សីហាទៅ​កាន់ទ្វីប​អាស៊ី​ សហរដ្ឋ​អាមេរិក​ និង​អឺរ៉ុប​ខាងជើង​​ ស្របពេល​ដែល​មាន​សញ្ញា​បង្ហាញ​ថា តំរូវការថាមពល​កំពុង​ងើបឡើង​វិញពីការ​ដួល​រលំ​ ដែល​បង្កឡើង​ដោយ​មេរោគ​កូវីដ១​៩​។​

ប្រទេស​នាំ​ចេញ​​ប្រេងឆៅ​ធំជាង​គេរបស់​ពិភព​លោក​មួយ​នេះ​ កំពុង​បង្កើន​​អត្រា​តម្លៃ​​ ខណៈ​ ជំរុញ​អ្នក​ផលិត​ធំៗ​​ ផ្សេង​ទៀត​​ ឱ្យ​បន្ថយ​ការផ្គត់ផ្គង់​ ដើម្បី​ដើម្បី​រក្សា​តុល្យ​ភាព​ទី​ផ្សា​រឡើង​វិញ។​

លោក​ Carole Nakhle ប្រធាននាយក​ប្រតិបត្តិ​នៃ​ក្រុម​ហ៊ុន​ប្រឹក្សា​យោបល់​ Crystol Energy ដែល​មាន​មូលដ្ឋាន​​នៅ​ទី​ក្រុង​​ឡុង​បាន​និយាយ​ថា “ការឡើង​ថ្លៃ​​ប្រេងឆ្លុះ​បញ្ចាំ​ង​ពីការ​ស្ទុះងើបឡើង​វិញនៃ​ទី​ផ្សា​រប្រេងទាំង​មូល​” ។​ កំណើន​តម្រូវ​ការនៅ​តែមិន​ស្មើ​គ្នា​ ហើយ​អាចនឹង​មាន​ការថយចុះ​​ជាបណ្តោះ​អាសន្ន​ ប៉ុន្តែ​វាទំនង​ជាមិន​ចុះ​ខ្លាំង​ពេក​ទេ ពីព្រោះ​​ការរឹតត្បឹតប្រទេស​ទំនង​ជាកើត​ឡើង​តែក្នុង​ប្រទេស​តែប៉ុណ្ណោះ​”។​

ក្រុម​ហ៊ុន​ Aramco ដែល​ជាក្រុម​ហ៊ុន​រដ្ឋផលិត​ប្រេងរបស់​ប្រទេស​អារ៉ាប់ប៊ីសាអូឌីត បាន​ដំឡើង​ថ្លៃ​​នៅ​សហរដ្ឋ​អាមេរិក​ចន្លោះ​ពី ២​០​សេន ទៅ​ ៤​០​សេន ក្នុង​មួយ​បារ៉ែល។​ ក្រុម​ហ៊ុន​បាន​ឲ្យ​ដឹង​ថា​ ប្រេងឆៅ​ស្រាល​នឹង​លក់​ក្នុង​តម្លៃ​​ ១​,៦​៥​ដុល្លា​ រក្នុង​មួយ​ធុង ពោលគឺ​កើន​ឡើង​ ៣​០​សេន។​ ក្រុម​ហ៊ុន​ក៏​បាន​បង្កើន​​តម្លៃ​​សម្រាប់​លក់​ទៅ​ភាគពាយព្យ​អឺរ៉ុប​ដែល​ជាមជ្ឈមណ្ឌល​​សំខាន់​សម្រាប់​ ទី​ក្រុង​​រ៉ូតាល់ដាំ​។​ ការកាត់​បន្ថយ​តែមួយ​​គត់គឺ​នៅ​តំបន់​មេឌីទែរ៉ាណេដែល​ជាកន្លែង​ដែល​ក្រុម​ហ៊ុន​ Aramco យកចិត្ត​ទុកដាក់​តម្លៃ​​រហូត​ដល់ទៅ​ ១​ដុល្លា​រ ក្នុង​មួយ​បារ៉ែល។​

គួរ​បញ្ជា​ក់​ផងដែរ​ថា អារ៉ាប៊ីសាអ៊ូឌីត និង​រុស្ស៊ី​ បាន​នាំ​មុខ​​ក្នុង​កិច្ច​ខិតខំ​ប្រឹង​ប្រែ​ង​ដោយ​សម្ព័ន្ធ​មិត្ត​អ្នក​ផលិត​ប្រេង OPEC + ចាប់តាំង​ពី​​ខែ​មេសា​ឆ្នាំ​​មុន ដើម្បី​កាត់បន្ថយ​ទិន្នផលផលិត​ និង​បង្ហូរ​ស្តុក។​ ក្រុម​នេះ​បាន​ព្រមព្រៀង​​​គ្នា​កាលពី​ខែ​មិថុនា​ ដើម្បី​បន្តកាត់បន្ថយ​ចំនួន​សរុប​ជិត ១​០​លានបារ៉ែល ក្នុង​មួយ​ថ្ងៃ​ ដែល​ប្រហែល​ស្មើ​នឹង​ ១​០​% នៃ​ការផ្គត់ផ្គង់​ពិភព​លោក​ មុនពេល​មាន​ជំងឺ​រាតត្បាត​រាលដាល – សម្រាប់​ខែ​ទី​ ៣​ រហូត​ដល់ដំណាច់​ខែ​កក្កដា​។​ ពួកគេ​មាន​គម្រោង​ធ្វើ​មាត្រដ្ឋា​ន​ពួកគេ​វិញបន្ទាប់​ពីនោះ​៕

ប្រភព​៖ www.nationthailand.com

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ