សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ម៉ិកស៊ិក៖ យន្តហោះ ដែលត្រូវបានសង្ស័យថាមានផ្ទុកគ្រឿងញៀន ត្រូវបានគេរកឃើញកំពុងឆេះនៅលើដងផ្លូវ បន្ទាប់ពីត្រូវបានតាមដានដោយយោធា

យន្តហោះធុនតូចមួយដែលត្រូវសង្ស័យថា បានដឹកគ្រឿងញៀនខុសច្បាប់រាប់រយគីឡូក្រាម ត្រូវបានគេរកឃើញកំពុងឆាបឆេះនៅលើដងផ្លូវក្នុងប្រទេសម៉ិកស៊ិក។

ទីភ្នាក់ងារសារព័ត៌មាន news​ sky ឲ្យដឹងថាវាមិនច្បាស់ថា តើយន្តហោះនេះត្រូវបានគេបោះបង់ចោល និងត្រូវបានដុតដោយអ្នករត់ពន្ធ បន្ទាប់ពីវាត្រូវបានតាមពីក្រោយដោយយោធាម៉ិកស៊ិក។ យន្ដហោះបានចុះចតនៅរដ្ឋភាគខាងត្បូង ឃ្វីនតាណារ៉ូ ដែលជាកន្លែងលំហែកាយឆ្នេរសមុទ្រដ៏ពេញនិយមដូចជារីសតខែនឃូន។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា យន្តហោះនេះបានធ្វើដំណើរចេញពី ម៉ារ៉ាកៃបូ ក្នុងប្រទេសវេណេស៊ុយអេឡា។ យន្តហោះយោធា ២គ្រឿង បានតាមពីក្រោយយន្តហោះនេះ ហើយទាហានត្រូវបានបញ្ជូនទៅកន្លែងចុះចត។

មន្ត្រីយោធាបានបង្ហាញថា ពួកគេក៏បានរកឃើញឡានដឹកទំនិញមួយគ្រឿង ដែលផ្ទុកទៅដោយគ្រឿងញៀននៅក្នុងតំបន់តែមួយ។

ប៉ុន្តែមន្ត្រីយោធាមិនបញ្ជាក់ថាតើគ្រឿងញៀនទាំងនោះដូចគ្នានឹងគ្រឿងញៀនដែលសង្ស័យថាបានស្ថិតនៅក្នុងយន្តហោះនោះដែរឬទេ៕

ប្រភព៖ news.sky.com

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ