សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ទឹកជំនន់នៅប្រទេសជប៉ុន បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៨នាក់ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង

ព័ត៌មានអន្តរជាតិ÷ ក្រុមអ្នកជួយសង្គ្រោះនៅក្នុងប្រទេសជប៉ុន កំពុងចាប់ផ្តើមស្វែងរកអ្នកនៅរស់រានមានជីវិត បន្ទាប់ពីមនុស្សរាប់សិបនាក់ បានបាត់បង់ជីវិត ឬបាត់ខ្លួន បន្ទាប់ពីមានទឹកជំនន់រាលដាលយ៉ាងខ្លាំង ដែលបង្កឡើងដោយកំណត់ត្រាទឹកភ្លៀងនៅកោះ Kyushu ភាគខាងត្បូង។

អាជ្ញាធរមូលដ្ឋានបានបញ្ជាក់ថា មនុស្សយ៉ាងតិច ១៨នាក់ បានស្លាប់និង ១៤នាក់ ទៀតកំពុងបាត់ខ្លួននៅក្នុងអាណាខេត្ត Kumamoto និង Kagoshima ដោយរូបភាពពីតំបន់រងគ្រោះខ្លាំងបំផុត បានបង្ហាញផ្ទះដែលត្រូវបានបំផ្លាញទាំងស្រុងដោយសារកម្លាំងទឹកជំនន់។

ទីភ្នាក់ងារឧតុនិយមរបស់ជប៉ុន បានចេញការព្រមានកាលពីថ្ងៃសៅរ៍ ចំពោះជំនន់ទឹកភ្លៀងដែលមិនធ្លាប់មានពីមុនមក ដោយអំពាវនាវឱ្យប្រជាជននៅ Kyushu មានការប្រុងប្រយ័ត្នខ្ពស់បំផុត។ យ៉ាងហោចណាស់មានមនុស្សចំនួន ២៧០.០០០នាក់ ត្រូវបានជម្លៀសខ្លួន នៅក្នុងខេត្តចំនួន ៤ នៅទូទាំងកោះនេះ។

ការព្រមានអំពីការធ្លាក់ភ្លៀងខ្លាំងនៅតែមានសម្រាប់ផ្នែកខ្លះនៃ Kumamoto និង Kagoshima នៅថ្ងៃច័ន្ទនេះ ដោយរំពឹងថានឹងមានទឹកជំនន់បន្ថែមទៀត។

មន្រ្តីនៅក្នុងតំបន់ Kumamato បាននិយាយថា មនុស្ស ១៦នាក់ ផ្សេងទៀតកំពុងមានបញ្ហាជំងឺបេះដូង និងត្រូវបានគេបារម្មណ៍បាន ស្លាប់ បន្ទាប់ពីផ្ទះថែទាំមនុស្សវ័យចំណាស់មួយនៅក្នុងភូមិគូម៉ាត្រូវបានជន់លិចទាំងស្រុង នៅពេលដែលទន្លេគូម៉ានៅក្បែរនោះបានបាក់ច្រាំងកាលពីថ្ងៃសៅរ៍។

ថ្លែងនៅក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃចន្ទ ប្រធានលេខាធិការខុទ្ទកាល័យលោក Yoshihide Suga បាននិយាយថារហូតមកដល់ពេលនេះមនុស្សជាង ៨០០នាក់ ត្រូវបានជួយសង្គ្រោះដោយក្រុមសង្គ្រោះបន្ទាន់។

យោងតាមទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ និងបង្ការអគ្គីភ័យរបស់ប្រទេសជប៉ុនបានឱ្យដឹងថា ប្រជាជនរាប់ពាន់នាក់ ត្រូវបានដាច់ឆ្ងាយពីគ្នា ហើយអ្នកពន្លត់អគ្គិភ័យចំនួន ២ម៉ឺននាក់ កំពុងព្យាយាមទៅដល់ និងសង្គ្រោះពួកគេ។ អាជ្ញាធរកំពុងប្រើឧទ្ធម្ភាគចក្រចំនួន ២៨គ្រឿង យន្តហោះ ៤គ្រឿង និងនាវាស្រាវជ្រាវចំនួន ២គ្រឿង ដើម្បីធ្វើការអង្កេតនៅតំបន់នោះកាលពីថ្ងៃច័ន្ទ៕

ប្រភព៖ edition.cnn.com

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ