សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

មនុស្ស​ជាង ១០០ នាក់​បាន​ស្លាប់​ដោយសារ​ការ​រអិល​បាក់​ដី​នៅ​ការដ្ឋាន​យក​រ៉ែ​ត្បូង​មួយកន្លែងនៅមីយ៉ាន់ម៉ា

មី​យ៉ាន់​ម៉ា៖ ការ​រអិល​បាក់​ដី​នៅ​អណ្តូងរ៉ែ​មួយ​នៅ​ភាគ​ខាងជើង​ប្រទេស​មី​យ៉ាន់​ម៉ា​បានសម្លាប់​មនុស្ស​យ៉ាងហោចណាស់ ១១៣នាក់។ អាជ្ញាធរ​បាន​និយាយថា ចំនួន​អ្នកស្លាប់​ទំនងជា​នឹង​កើនឡើង​ថែមទៀត។

នាយកដ្ឋាន​សេវាកម្ម​ពន្លត់អគ្គីភ័យ​មី​យ៉ាន់​ម៉ា​បាន​និយាយ​នៅលើ​ហ្វេ​ស​ប៊ុ​កថា ឧប្បត្តិ​ហេតុនេះ​បានកើត​ឡើង​នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ព្រហស្បតិ៍​នៅក្នុង​តំបន់​ប៉ា​កាន់​ដែល​សម្បូរ​ដោយ​រ៉ែ​ត្បូង នៃ​រដ្ឋកា​ឈិន បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង។

សេចក្តីថ្លែងការណ៍​បាន​និយាយថា “អ្នករុករក​រ៉ែ​ត្បូង​ត្រូវបាន​ពន្លិច​ដោយ​ល្បាក់​ភក់​ដែល​បាក់​រលំ។ សេចក្តីរាយការណ៍​បាន​បន្ថែមទៀតថា “រហូតមកដល់​ពេលនេះ​សាកសព​សរុប​ចំនួន ១១៣ ត្រូវបាន​រកឃើញ។

រូបថត​ដែល​ត្រូវបាន​បង្ហោះ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​បានបង្ហាញ​ពី​ក្រុម​ស្វែងរក និង​ជួយសង្គ្រោះ​ដែល​បាន​ដើរ​ឆ្លងកាត់​ជ្រលង​ភ្នំ​មួយ ដែល​មើលទៅ​ហាក់ដូចជា​ជន់​លិច​ដោយ​ការ​រអិល​បាក់​ដី៕

ប្រភព៖ www.aljazeera.com

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ