សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន​ Airbnb៖ យើង​បាន​ចំណាយ​ពេល​ ១​២​ឆ្នាំ​​ ដើម្បី​សាងសង់​ ហើយ​យើង​បាន​បាត់បង់​អ្វី​ៗ​​ ស្ទើរ​តែទាំង​អស់​ក្នុង​រយៈ​ពេល​ ៦​ សប្តាហ៍​

អ្នក​អាចចំណាយ​ពេល​រាប់ទសវត្សបង្កើត​​ក្តី​សុបិន្ត ប៉ុន្តែ​ពិភព​លោក​អាចបំផ្លាញ​វាដោយ​ចៃដន្យ ដូចជា​ជំងឺ​រាតត្បាត​ពីវីរុសដែល​មិន​ស្គាល់​។​ នោះ​ជាអ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​លោក​ Brian Chesky ដែល​ជានាយក​ប្រតិបត្តិ​របស់​ Airbnb ជាមួយ​​នឹង​ការមកដល់​នៃ​ កូវីដ១​៩​ នៅ​ឆ្នាំ​​នេះ​។​

លោក​ Chesky បាន​និយាយ​នៅ​ក្នុង​បទសម្ភាស​ន៍​​នៅ​លើស្ថានីយទូរទស្សន៍ CNBC ថា “យើង​ចំណាយ​ពេល​ ១​២​ឆ្នាំ​​ ដើម្បី​សាងសង់​ក្រុម​ហ៊ុន​ Airbnb ហើយ​យើង​បាន​បាត់បង់​អ្វី​ៗ​​ស្ទើរ​តែទាំង​អស់​ក្នុង​រយៈ​ពេល​ ៤​ ទៅ​ ៦​ សប្តាហ៍​”។​

លោក​ Chesky ក៏​បាន​កត់សម្គាល់​​ផងដែរ​ថាក្រុម​ហ៊ុន​ Airbnb ប្រឈម​នឹង​អនាគត​មិន​ប្រាកដ​ប្រជា​ដោយ​សារតែការភ័យខ្លាច​​នៃ​ការផ្ទុះ​ដែល​កំពុង​កើត​ឡើង​នៅ​ជុំ​វិញ​ពិភព​លោក​។​ «ខ្ញុំ​មិន​ចង់​និយាយ​ថាការធ្វើ​ដំណើរ​បាន​បញ្ចប់​នោះ​ទេ តែផ្ទុយ​ទៅ​វិញគំរូ​ដែល​យើង​បាន​ដឹង​បាន​ស្លាប់​ហើយ​ ហើយ​នឹង​មិន​វិលត្រ​ឡប់​មកវិញទេ។​ យើង​នឹង​ចូល​ក្នុង​ឡាន​របស់​យើង​ បើក​បរ​ពីរបីគីឡូ​ម៉ែត្រ​​ទៅ​សហគមន៍​​តូចមួយ​ ហើយ​ស្នាក់​នៅ​ក្នុង​ផ្ទះ​។​ ទេសចរ​ណ៍​​ដែល​យើង​បាន​ស្គាល់​បាន​ចប់ហើយ​»៕

ប្រភព​៖ www.entrepreneur.com

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ