សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ព័ត៌មានអន្តរជាតិ៖ ក្រុមហ៊ុន Microsoft កំពុងបិទហាងទាំងអស់របស់ខ្លួន

ក្រុមហ៊ុន Microsoft កំពុងតែដកខ្លួនចេញពីអាជីវកម្មលក់រាយរបស់ខ្លួន។ ក្រុមហ៊ុនបានប្រកាសកាលពីថ្ងៃសុក្រថា ខ្លួននឹងបិទហាងទាំងអស់ ចំនួន ៨៣កន្លែង ហើយនឹងប្តូរទៅប្រើប្រព័ន្ធអនឡាញតែប៉ុណ្ណោះ។

ក្រុមហ៊ុនបាននិយាយថា នឹងរក្សាទុកទីតាំងនៅទីក្រុងឡុងដ៍ ទីក្រុងញ៉ូយ៉ក ទីក្រុងស៊ីដនី អូស្ត្រាលី និង Redmond ទីក្រុងវ៉ាស៊ីនតោន ប៉ុន្តែពួកគេនឹងកែប្រែកន្លែងទៅជា“ មជ្ឈមណ្ឌលបទពិសោធន៍”វិញ។ ពួកគេនឹងបង្ហាញពីបច្ចេកវិទ្យារបស់ Microsoft ដូចជា Surface PCs, Xbox, “Minecraft, Windows និង Office” ប៉ុន្តែពួកគេនឹងមិនចាំបាច់លក់អ្វីទាំងអស់។

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះបានបើកទីតាំងជាច្រើននៅក្នុងតំបន់ដែលមានភាពល្បីល្បាញដូចជាផ្លូវលេខប្រាំ នៃតំបន់ Manhattan ។ ប៉ុន្តែក្នុងកំឡុងពេលមានជំងឺរាតត្បាត ហាងជាច្រើនរបស់ខ្លួនបានបន្តបិទ ហើយក្រុមហ៊ុន Microsoft (MSFT) កំពុងបោះបង់ជំនួញនៅកន្លែងទាំងនេះ។

ជាការពិតណាស់ ក្រុមហ៊ុន Microsoft គឺជាក្រុមហ៊ុនត្រួសត្រាយមួយនៃកម្មវិធីទំនើប ហើយនឹងនៅតែបន្តលក់ផលិតផលរបស់ខ្លួនអនឡាញ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះប៉ាន់ប្រមាណថា ខ្លួនអាចឈានដល់ប្រជាជនចំនួន ១,២ ពាន់លាននាក់ ជារៀងរាល់ខែ ជាមួយនឹងហាងលក់តាមអនឡាញរបស់ខ្លួននៅ Microsoft.com និងសម្រាប់ Xbox និង Windows រួមបញ្ចូលគ្នា៕

ប្រភព៖ CNN.com

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ