សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

បច្ចុប្បន្នភាព​នៃជំងឺ (កូ​វីដ១៩) នៅ​តំបន់​អាស៊ីអាគ្នេយ៍

គិត​ត្រឹង​ថ្ងៃទី២៨ ខែមិថុនា មាន​ករណី​សកម្ម​នៃ កូ​វីដ១៩ ចំនួន ៥៨.៧២១ ករណី នៅ​ទូទាំងប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង១០ ដែលមាន​ការកើនឡើង​ចំនួន ១,១៨៧នាក់ ឬ ២,០៦ភាគរយ នៅ​ថ្ងៃមុន។ ក្នុងចំណោម ១៥៣ នេះ​ឬ ០,២៦ភាគរយ ត្រូវបាន​ចាត់ទុកថា ធ្ងន់ធ្ងរ។ មនុស្ស​ចំនួន ១.១៩១នាក់ ផ្សេងទៀត​ត្រូវបាន​ព្យាបាល​ជាសះស្បើយ។

ប្រទេស​ឥណ្ឌូណេស៊ី​បាន​បន្ត​កត់ត្រា​ចំនួន​អ្នកស្លាប់​ច្រើនជាងគេ​នៅក្នុង​តំបន់​អាស៊ាន កាលពី​ម្សិលមិញ​ដោយមាន​មនុស្ស ៣៧នាក់ បាន​ស្លាប់ ធ្វើ​ឲ្យ​ចំនួន​អ្នកស្លាប់​នៅ​ទីនោះ​កើនឡើង​ដល់ ២.៧២០នាក់។ បន្ទាប់ពី​ការព្យាបាល អ្នកជំងឺ​ចំនួន ៥៧៦នាក់ ត្រូវបាន​ប្រកាសថា​បាន​ជាសះស្បើយ។

ដោយឡែក​នៅក្នុង​ប្រទេស​ហ្វីលីពីន​វិញ មាន​អ្នកស្លាប់​ចំនួន ១២នាក់ កាលពី​ម្សិលមិញ ធ្វើ​ឲ្យ​មាន​អ្នកស្លាប់​ដោយសារ​កូ​វីដ១៩នៅ​ទីនោះ បាន​កើន​ឡើងដល់ ១.២៣៦នាក់ ខណៈដែល​ករណី​ថ្មី​ចំនួន ៧៣០ករណី បាន​បង្កើន​ចំនួន​ករណី​ឆ្លង​សរុប​ក្នុងប្រទេស​នេះ​កើនឡើង​ដល់ ២៤.១៣៧នាក់ ដែល​ក្នុងនោះ ១៤៧នាក់ ត្រូវបាន​ចាត់ទុកថា​ធ្ងន់ធ្ងរ។ បន្ទាប់ពី​ការព្យាបាល មនុស្ស​ចំនួន ២៤៨នាក់ ត្រូវបាន​ប្រកាសថា​បាន​ជាសះស្បើយ។ពុំមាន​អ្នកស្លាប់​ដោយសារ​កូ​វីដ១៩ ផ្សេងទៀត​ត្រូវបាន​កត់ត្រា​នៅក្នុង​តំបន់​អាស៊ាន​កាលពី​ម្សិលមិញ​ទេ។

នៅក្នុង​ប្រទេស​សឹង្ហ​បូរី ចំនួន​ករណី​សកម្ម​កូ​វីដ១៩ បាន​បន្ត​បន្ធូរបន្ថយ ដោយមាន​ការឆ្លង​ថ្មី​ចំនួន ២៩១នាក់ និង​អ្នកជំងឺ ៣៣៨នាក់ បានជា​សះ ដោយ​អ្នកជំងឺ​ម្នាក់​មាន​សភាព​ធ្ងន់ធ្ងរ។ប្រទេស​ម៉ាឡេស៊ី​កាលពី​ម្សិលមិញ​មានការ​ឆ្លង​ថ្មី​ចំនួន ១៨៧ករណី។ អ្នកជំងឺ ១០នាក់ បានជា​សះស្បើយ និង​អ្ន​ជំងឺ ០២នាក់ ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ។

កាលពី​ថ្ងៃ​ម្សិលមិញ នៅក្នុង​ប្រទេស មនុស្ស​ចំនួន ១៣នាក់ បានជា​សះស្បើយ ធ្វើ​ឲ្យ​ករណី​សកម្ម​នៅ​ទីនោះ​ធ្លាក់ចុះ​ដល់ ៥១នាក់ ដោយ​អ្នកជំងឺ​ម្នាក់​មាន​អាកា​រៈ ធ្ងន់ធ្ងរ ខណៈដែល​មី​យ៉ាន់​ម៉ា​មាន​អ្នកជំងឺ​ម្នាក់​បានជា​សះស្បើយ។ប្រទេស​កម្ពុជា​បាន​រាយការណ៍​ពី​ករណី​ថ្មី​នៃ​កូ​វីដ១៩ ចំនួន ១១ករណី ខណៈដែល មាន​ករណី​ឆ្លង​ថ្មី​ចំនួន ០២ករណី នៅ​វៀតណាម ធ្វើ​ឲ្យ​ករណី​សកម្ម​នៅ​ទីនោះ​មាន​ចំនួន ២៥ករណី។ ពុំមាន​ការប្រែប្រួល​អំពី​ស្ថានភាព​កូ​វីដ១៩ នៅក្នុង​ប្រទេស​ប្រ៊ុយណេ និង​ឡាវ​ទេ។

សូម​បងប្អូន​ប្រជាពលរដ្ឋ​បន្ត​ការប្រុងប្រយ័ត្ន​ដើម្បី​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​មេរោគ​កូ​វីដ១៩ ដោយ​លាងដៃ​នឹង​សាប៊ូ ឬក៏​ជែ​ល ព្រមទាំង​រក្សា​គម្លាត​សង្គម និង​ចៀសវាង​ការធ្វើដំណើរ​ដោយ​មិនចាំបាច់៕

ប្រភព៖ aecnewstoday.com

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ