សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

អង្គការ​សុខភាព​ពិភព​លោក​ ព្រមាន​ថាវីរុសនៅ​តែកំពុង​ ​រាលដាល នៅ​អឺរ៉ុប​

លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) បានព្រមានប្រទេសនានានៅសហភាពអ៊ឺរ៉ុបថា ពួកគេគួរតែបន្ត “ប្រយ័ត្នប្រយែង” ចំពោះការរីករាលដាលនៃមេរោគឆ្លងថ្មី។

“ទោះបីជាការឆ្លងត្រូវបានបង្ក្រាបនៅក្នុងប្រទេសភាគច្រើននៃសហភាពអ៊ឺរ៉ុប វីរុសនៅតែកំពុងរាលដាល។ វានៅតែមានគ្រោះថ្នាក់ ហើយមនុស្សភាគច្រើននៅតែងាយទទួលរងគ្រោះ។ នេះគឺជាពេលវេលាដែលយើងម្នាក់ត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យខ្លាំងជាងមុន។ លោកបានប្រាប់គណៈកម្មាធិការសភាអ៊ឺរ៉ុបតាមរយៈបណ្តាញវីដេអូថា ” គ្រប់ប្រទេសទាំងអស់ត្រូវបង្កើនកិច្ចប្រឹងប្រែងរបស់ខ្លួនក្នុងការស្វែងរក ដាក់ឲ្យដាច់ដោយឡែក ធ្វើតេស្ត និងយកចិត្តទុកដាក់ចំពោះគ្រប់ករណីទាំងអស់និងតាមដានរាល់ទំនាក់ទំនង” ។

ការព្រមានរបស់ Tedros បានកើតឡើងនៅពេលដែលបណ្តាប្រទេសអ៊ឺរ៉ុបជាច្រើនបន្តបន្ធូរបន្ថយការរឹតបន្តឹង ដែលបានដាក់ចេញដើម្បីដោះស្រាយការរីករាលដាលនៃវីរុសថ្មី។

ទោះបីជាមានការព្រមានយ៉ាងណាក៏ដោយ លោកTedros បានថ្លែងអំណរគុណដល់សហភាពអឺរ៉ុប ចំពោះអ្វីដែលលោកហៅថា “ការដឹកនាំនិងការគាំទ្រ” របស់ពួកគេជាពិសេសសម្រាប់បណ្តាប្រទេសនៅទ្វីបអាហ្រ្វិក ការាបៀន និងប៉ាស៊ីហ្វិក ហើយបានជំរុញឱ្យសហភាពអឺរ៉ុបស្ថិតក្នុងជំហរតែមួយដើម្បីផ្តល់នូវភាពជាអ្នកដឹកនាំពិភពលោក នៅពេលនិយាយអំពីការស្តារសេដ្ឋកិច្ចឡើងវិញ នៅទូទាំងពិភពលោក៕

ប្រភព៖ អាល់ចាហ្សៀរ៉ា (Aljazeera.com)

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ