សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ទីក្រុងប៉េកាំងបានប្រកាសឲ្យបិទសាលារៀនទាំងអស់ បន្ទាប់ពីមានការផ្ទុះការឆ្លងមេរោគកូវីដ១៩ថ្មី

ទីក្រុងប៉េកាំងបានលើកកម្រិតអាសន្នទៅកម្រិតទីពីរ បន្ទាប់ពីមានការឆ្លងថ្មីតាមរយៈទំនិញប្រើប្រាស់ និងការប្រាស្រ័យទាក់ទង ដោយដាក់ការស្តីបន្ទោសទៅលើមេរោគមកពីតំបន់អឺរ៉ុប។

កាលពីម្សិលមិញ ទីក្រុងប៉េកាំងបានរកឃើញការឆ្លងថ្មីរហូតដល់ទៅ ១០៦ករណី។
មន្ត្រីពាក់ព័ន្ធបានធ្វើការបិទនូវតំបន់ដែលប្រឈមនឹងការឆ្លងខ្ពស់ ព្រមទាំងសាលាកម្រិតបឋម និងវិទ្យាល័យ។

អាជ្ញាធរបានលើកកម្ពស់នៃភាពអាសន្នទៅជាកម្រិតទីពីរ មានន័យថាកម្រិតប៉ះពាល់ដល់សុខភាពសាធារណៈធ្ងន់ធ្ងរ។

អ្នកវិទ្យាសាស្ត្រម្នាក់បានព្រមានថា មេរោគនេះអាចនឹងឆ្លងលឿន ដោយសារតែជាប្រភេទដែលកំពុងឆ្លងនៅអឺរ៉ុប។

មេរោគនេះត្រូវបានរកឃើញនៅលើជ្រុញកាប់សាច់ត្រីសាល់ម៉ុង នៅផ្សារលក់សាច់បោះដុំមួយកន្លែង៕

ប្រភព៖ TheDailyMail

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ