សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

គិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី១៦ មិថុនា ២០២០នេះ កូវីដ១៩ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ មានករណីឆ្លងសរុបចំនួន ៥២,៦៨២ករណី

បច្ចុប្បន្ន​​ភាពវីរុសកូវីដ១​៩​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​​ គិត​ត្រឹម​ម៉ោង​ ៧ព្រឹក​ថ្ងៃ​ទី​១​៦​ មិថុនា​ ២​០​២​០​នេះ​ នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​​ មាន​ករណី​ឆ្លង​សរុប​ចំនួន​ ៥​២​,៦​៨២​ករណី​។​

កាលពី​ម្សិល​មិញ​ ប្រទេស​ឥ​ណ្ឌូ​ណេស៊ីបាន​បំបែក​នូវ​កំណត់​ត្រាក្នុង​តំបន់​ ដោយ​មាន​ចំនួន​អ្នក​ស្លាប់​ច្រើន​បំផុត​​ក្នុង​មួយ​ថ្ងៃ​រហូត​ដល់ទៅ​ ៦​៤​នាក់។​ ធ្វើ​ឲ្យ​មាន​ចំនួន​អ្នក​ស្លាប់​កើន​ឡើង​រហូត​ដល់ ២​,១​៩​៨នាក់។​

ប្រទេស​ហ្វីលីពីនមាន​ករណី​ស្លាប់​ ១​០​នាក់ ប៉ុន្តែ​មាន​មាន​ការផ្ទុះ​នៃ​ការឆ្លង​រហូត​ដល់ទៅ​ ៤​៩​០​ករណី​។​

នៅ​ក្នុង​ប្រទេស​សិង្ហបុរី​វិញ ចំនួន​ឆ្លង​សរុប​នៅ​ត្រឹម​ ១​០​,៤​២​៦​នាក់ ខណៈ​ពេល​ដែល​អ្នក​ជម្ងឺ ៧៧៧នាក់ បាន​ជាសះស្បើយ។​

នៅ​ក្នុង​ប្រទេស​ម៉ា​ឡេស៊ីវិញ មាន​ករណី​ឆ្លង​ថ្មី​ចំនួន​ ៤​១​ករណី​ ខណៈ​ដែល​អ្នក​ជំងឺ​ ៥​៤​នាក់ បាន​ជាសះស្បើយ។​ ករណី​ឆ្លង​សកម្ម​នៅ​សល់​ត្រឹម​តែ ៩​៧៣​ករណី​ ប៉ុណ្ណោះ​។​

ពុំមាន​​ការប្រែ​ប្រួល​នៅ​ក្នុង​ប្រទេស​ ប្រ៊ុយណេ​ កម្ពុជា​ ថៃ​ វៀតណាម​ និង​ឡាវ​ ឡើយ​។​

គួរ​រំលឹក​ផងដែរ​ថា ពុំទាន់​មាន​ការរកឃើញ​នូវ​វ៉ាក់សាំងសម្រាប់​មេរោគ​កូវីដឡើយ​នៅ​លើពិភព​លោក​។​ ដូច្នេះ​​សូម​បងប្អូន​ប្រជា​ពលរដ្ឋ​មេត្តា​គោរព​តាម​ការ​ណែនាំ​​របស់​រាជរដ្ឋា​ភិបាល​ និង​ក្រសួង​​សុខាភិបាល​ ដោយ​ប្រកាន់​ខ្ជាប់​នូវ​អនាម័យ​ល្អ​ លាងដៃ​នឹង​សាប៊ូ ឬ​ជែល ព្រមទាំង​​រក្សា​គម្លាត​សង្គម​។​

ប្រភព៖ aecnewstoday.com

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ