កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ កម្លាំងជំនាញរបស់ការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យចំនួន ០២ នាក់ ដែលបានប្រព្រឹត្តបទល្មើស អំពើលួច (ម៉ូតូម៉ាកហុងដា SCOOPY-i ពណ៌ ស សេរីឆ្នាំ ២០១៩ លេខតួ លេខម៉ាស៊ីន ៨១៥៥០៨១ ពាក់ស្លាកលេខ កំពង់ធំ១M៧៥៩៣ ) ប្រព្រឹត្តនៅចំណុចមុខហាងលក់បាយយីហោកំពត ផ្លូវលេខ៨៦ ភូមិ៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ០៧ និង ០៥ នាទី ចាប់យកម៉ូតូជារបស់ជនរងគ្រោះ និងចាប់យកម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាព បញ្ជូនមកការិយាល័យដើម្បីចាត់ការតាមនីតិវិធី មានជនសង្ស័យ
១-ឈ្មោះ យឿន បូរ៉ាត់ ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវព្រះស៊ីសុវត្ថិ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ត្រូវបានឃាត់ខ្លួននៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ០៩ និង ៣០ នាទី នៅចំណុចស្ថានីយ៍ប្រេងឥន្ធនៈកាល់តិចកាល់ម៉ែត្រ ផ្លូវព្រះមុន្នីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
២-ឈ្មោះ អេង សេដ្ឋី ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៥៨ ផ្លូវលេខ៥៩៨ ភូមិត្រពាំងមៀន សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ត្រូវបានឃាត់ខ្លួនថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១១ និង ០០ នាទីនៅចំណុចផ្ទះលេខ៥៨ ផ្លូវលេខ៥៩៨ ភូមិត្រពាំងមៀន សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
វត្ថុតាងចាប់យកបានម៉ូតូម៉ាកហុងដា SCOOPY-i ពណ៌ ស សេរីឆ្នាំ ២០១៩ លេខតួ លេខម៉ាស៊ីន ៨១៥៥០៨១ ពាក់ស្លាកលេខកំពង់ធំ១M៧៥៩៣ និងប័ណ្ណសម្គាល់យានយន្តពាក់ស្លាកលេខកំពង់ធំ១M៧៥៩៣ ចំនួន ០១ សន្លឹក ជារបស់ជនរងគ្រោះ និង ម៉ូតូម៉ាកNAZABLADE ពណ៌ខ្មៅ លេខតួ ១១០០៧៤២ លេខម៉ាស៊ីន ១៥៥១៦៧ ពាក់ស្លាកលេខ ភ្នំពេញ១FR៤៣០៤
ជនរងគ្រោះឈ្មោះ វី លីម៉ា ភេទ ស្រី អាយុ ២០ ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរ បុគ្គលិកក្រុមហ៊ុន ។
សម្ភារៈបាត់បង់ម៉ូតូម៉ាកហុងដា SCOOPY-i ពណ៌ ស សេរីឆ្នាំ ២០១៩ លេខតួ លេខម៉ាស៊ីន ៨១៥៥០៨១ ពាក់ស្លាកលេខកំពង់ធំ១M៧៥៩៣ និងប័ណ្ណសម្គាល់យានយន្តពាក់ស្លាកលេខកំពង់ធំ១M៧៥៩៣ចំនួន០១ សន្លឹក ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ និងចាត់ការបន្តតាមនីតិវិធីច្បាប់ ៕