នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៤:០០នាទី នៅសាលប្រជុំអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ បានបើកកិច្ចប្រជុំវាយតម្លៃប៉ុស្តិ៍នគរបាលរដ្ឋបាល និងណែនាំធ្វើតារាងបច្ចុប្បន្នភាពគ្រប់គ្រងក្មេងទំនើង ក្រោមអធិបតីលោកឧត្តមសេនីយ៍ត្រី ស៊ុម សុឃីម ស្នងការរង ទទួលផែនការងារសេនាធិការ។
ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពីលោកនាយ-នាយរងការិយាល័យ កិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល, លោកអធិការ-អធិការរង, នាយផ្នែកនគរបាលយុត្តិធម៌-សេនាធិការ និងនាយផ្នែកកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល ព្រមទាំងលោកនាយប៉ុស្តិ៍ទាំង០៧ ចំណុះអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ៕