កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៤ និង០០ នាទី កម្លាំងជំនាញរបស់ការិយាល័យ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០១ នាក់ នៅចំណុចស្ថានីយ៍ប្រេងឥន្ធនៈ PTT ផ្លូវលេខ៦៧ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើស អំពើលួច ស្លាកលេខរថយន្ត ភ្នំពេញ ២AP ២៩០៨ ដែលបំពាក់លើរថយន្តម៉ាក PORSCHE PANAMERA ពណ៌ ខ្មៅ ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ ៥៦E០ ផ្លូវលេខ ១២៨ ភូមិ៤ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
កាលពីថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ ២០២០ វេលាម៉ោង ០១ និង ៤៥ នាទី រំលងអធ្រាត្រ បញ្ជូនមកការិយាល័យចាត់ការតាមនីតិវិធីមានឈ្មោះ នួន សុភក្ត្រា ហៅ ចិន ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលលេខ៥៧ ផ្លូវលេខ ៨១ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
ជនរងគ្រោះឈ្មោះ មុំ មុនី ភេទប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះជួលលេខ៥៦E០ ផ្លូវលេខ១២៨ ភូមិ៤ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
សម្ភារៈបាត់បង់ផ្លាកលេខរថយន្ត ភ្នំពេញ ២AP ២៩០៨ ចំនួន ០២ បន្ទះ
បច្ចុប្បន្នជនសង្ស័យខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕