នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង៨ និង៣០នាទី លោកឧត្តមសេនីយ៍ទោ ហ៊ុន សុធី ស្នងការរង តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមពិធីបិទវគ្គបំប៉នជំនាញបឋម និងទទួលសិក្ខាកាមនគរបាលរាជធានីចំនួន១៧៤នាក់ មកបំរើការងារនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
ក្នុងពិធីនេះផងដែរ ប្រារព្ធក្រោមអធិបតីភាពឯកឧត្ដម នាយឧត្ដមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ។ លោកឧត្តមសេនីយ៍ស្នងការរង ក៏បានលើកឡើង និងវាយតម្លៃខ្ពស់អំពីការខិតខំប្រឹងប្រែងរៀនសូត្ររបស់សិក្ខាកាមរាជធានី សម្រេចបានលទ្ធផលល្អ៕