ជាមួយនឹងកម្លាំងខ្យល់ដ៏សម្បើម និងទឹកភ្លៀងដ៏សន្ធឹកសន្ធាប់ ព្យុះទីហ្វុងដ៏ធំមួយបានបោកបក់ចូលភាគខាងកើតប្រទេសហ្វីលីពីន ខណៈពេលដែលមនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសចេញពីផ្លូវខ្យល់ព្យុះដ៏កំណាចនេះក្នុងរដ្ឋធានីម៉ានីលឡា។
ក្រុមមន្រ្តីបាននិយាយថា យ៉ាងហោចណាស់មនុស្ស ១០ នាក់ បានស្លាប់ ដែលក្នុងនោះ ៩ នាក់នៅក្នុងខេត្ត Albay ដែលរងគ្រោះខ្លាំង។
ព្យុះទីហ្វុង ហ្កូនី បានវាយប្រហារខេត្តកោះ Catanduanes នៅពេលព្រឹកព្រលឹមជាមួយនឹងល្បឿនខ្យល់បក់ ២២៥ គីឡូម៉ែត្រ (១៤០ ម៉ៃល៍) ក្នុងមួយម៉ោង និងមានកម្លាំង ២៨០ គីឡូម៉ែត្រក្នុងមួយម៉ោង (១៧៤ ម៉ែល / ម៉ោង) ស្មើនឹងព្យុះទីហ្វុង កម្រិតទី ៥ ប៉ុន្តែបានចុះខ្សោយ ក្រោយពេលព្យុះនេះធ្វើដំណើរមកដល់ដែនគោក។
ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយបាននិយាយថា ប្រជាជនចន្លោះពី ១៩ លានទៅ ៣១ លាននាក់ អាចរងផលប៉ះពាល់ រួមទាំងតំបន់ដែលមានគ្រោះថ្នាក់ផងដែរ៕
ប្រភព ៖ Aljazeera.com