នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១២ និង០០នាទី ថ្ងៃត្រង់ ស្ថិតនៅភូមិចោមចៅទី៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ ក្នុងករណីវាយប្លន់យកម៉ូតូ។
ហេតុការណ៍ប្លន់នេះ កើតឡើងនៅសង្កាត់កាកាប២ ជនសង្ស័យធ្វើសកម្មភាពប្លន់យកម៉ូតូបានតែប៉ុន្មានម៉ោង ត្រូវបានសមត្ថកិច្ច ស្រាវជ្រាវតាមបង្ក្រាបបានភ្លាមៗ នៅថ្ងៃដ៏ដែល។
វត្ថុតាំងដកហូត៖ ម៉ូតូមួយគ្រឿង ម៉ាកស៊ុយសុគីលេត ជារបស់ជនរងគ្រោះឈ្មោះ តុង សុភាព។
បច្ចុប្បន្នជនសង័្សយទាំង៤នាក់ខាងលើ កម្លាំងផ្នែកជំនាញកំពុងកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕