សិង្ហបូរី៖ ការិយាល័យបង្ក្រាបគ្រឿងញៀនរបស់សិង្ហបូរីបានធ្វើការចាប់ខ្លួនមនុស្ស ៨នាក់ និងរឹបអុសបានគ្រឿងញៀនប្រមាណ ៣គីឡូក្រាម ដែលមានតម្លៃស្មើនឹង ២១៥,០០០ ដុល្លារសាំងហ្កាពួរ អំឡុងពេលប្រតិបត្តិការបង្ក្រាបដែលមានរយៈពេលពីរថ្ងៃ ដែលចាប់ផ្តើមកាលពីថ្ងៃចន្ទកន្លងទៅនេះ។
តាមរយៈសន្និសីទកាសែតនៅថ្ងៃពុធនេះបានឲ្យដឹងថា ថ្នាំទាំងអស់រួមមាន ហេរ៉ូអ៊ីនចំនួន ២.៩២ គីឡូក្រាម និងថ្នាំទឹកកកចំនួន ១០៨ក្រាម។
មនុស្ស ៨នាក់ ដែលជាជនជាតិសាំងហ្កាពួរ ត្រូវបានចាប់ខ្លួននៅទីតាំងខុសៗគ្នា។
គួរបញ្ជាក់ផងដែរថា ការិយាល័យប្រឆាំងគ្រឿងញៀនរបស់ប្រទេសសិង្ហបូរី កំពុងបើកការស៊ើបអង្កេតសកម្មភាពជួញដូររបស់មនុស្ស ៨នាក់នេះផងដែរ។
ប្រភព៖ ChannleNewsAsia