សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួន

កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ វេលាម៉ោង០៣:៣៥នាទី ទៀបភ្លឺ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ ឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ ករណីលួចម៉ូតូ នៅចំណុចក្រោមផ្ទះលេខ២៥អឺ១ ផ្លូវលេខ៨២ ភូមិទី១៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ គី រតនៈ ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មន្ត្រី អង្គភាពប្រឆាំងអំពើពុករលួយ (ACU)។

ក្រោយពីទទួលបណ្ដឹងពីជនរងគ្រោះ ករណីលួចម៉ូត កម្លាំងជំនាញផ្នែកយុត្តិធម៌,កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ស្រះចក និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល វត្តភ្នំ បើកការស្រាវជ្រាវរហូតដល់វេលាម៉ោង១២:៣០នាទី ថ្ងៃខែឆ្នាំដដែល ក៏រកឃើញម៉ូតូខាងលើ នៅចំណុចច្រកឌឿងហែម ចូលផ្ទះលេខ ៣៥អឺ៣ ផ្លូវលេខ១១០ ភូមិ៧ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ កម្លាំងឈានដល់ធ្វើការបង្ក្រាបឃាត់ជនសង្ស័យចំនួន ៤នាក់៖

១-ឈ្មោះ ជា សុវណ្ណ ហៅជ្រុយ ភេទប្រុស អាយុ៤៩ឆ្នាំ។
២-ឈ្មោះ ហេង មករា ភេទប្រុស អាយុ១៨ឆ្នាំ។
៣-ឈ្មោះ រុន ប៊ុនរិន ភេទប្រុស អាយុ២១ឆ្នាំ។
៤-ឈ្មោះ នី សុភី ភេទស្រី អាយុ២៦ឆ្នាំ។

វត្ថុតាងដកហូត៖ ម៉ូតូមួយគ្រឿង, ដែកកែច្នៃសំប៉ែតមុខស្រួច សម្រាប់កាច់សោរ ក ម៉ូតូ ចំនួន០២,សោរចិញ្ចៀនលេខ៨ ចំនួន០២,សោរខ្សៀលេខ៨ រាងអក្សរអិល(L) ចំនួន០១ ជាមធ្យោបាយធ្វើសកម្មភាព។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធីច្បាប់៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ