សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ការត្រួតពិនិត្យកម្លាំងអន្តរាគមន៍ចំនួន៣០នាក់ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ

ដោយអនុវត្តតាមបទបញ្ជា និងការណែនាំជាប្រចាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃពុធ ៧រោច ខែមគិសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០១៩ វេលាម៉ោង១៤:០០នាទីរសៀល លោកវរសេនីយ៍ឯក ព្រុំ ចាន់ណា ស្នងការរងនគរបាលរាជធានីភ្នំពេញ ជាជំនួយការ ការងារអន្តរាគមន៍ពិសេស និងតម្រួតបទបញ្ជាបានចុះត្រួតពិនិត្យកម្លាំងអន្ដរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោចំនួន ៣០នាក់ ឲ្យមានឯកសណ្ឋានតែមួយដូចគ្នា គោរពវិន័យកងកម្លាំង គោរពបទបញ្ជាថ្នាក់ដឹកនាំ ជាពិសេសត្រូវត្រៀមជាប្រចាំដែលគម្បីរក្សាការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ។

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ