សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាល ខណ្ឌឫស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន

កាលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១១:០០នាទី ក្រោយពីទទួលបទបញ្ជាពីលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន បានសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល ច្រាំងចំរេះទី១ បានចុះប្រតិបត្តិការបង្ក្រាប ករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចក្រុមទី១ ភូមិ២ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ កូប យ៉ាក់ហ្វើក ភេទប្រុស អាយុ ៣៨ឆ្នាំ មានទីលំនៅ ភូមិពង្រ ឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ។

វត្ថុតាងដកហូត៖ គ្រឿងញៀនចំនួន ១៤កញ្ចប់ (តូច ១៣កញ្ចប់, ធំល្មម ០១កញ្ចប់)។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានឃាត់ខ្លួន និងរក្សាទុក នៅអធិការដ្ឋាននគរបាល ខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ