សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ចាក់អង្រែក្រោម ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចយកទូរស័ព្ទដៃ

កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោង២០:៣០នាទី សមត្ថកិច្ចនៃអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចយកទូរស័ព្ទដៃ នៅចំណុចផ្លូវបេតុង ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ សឿង សុខឃឿន ភេទប្រុស ជនជាតិខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលេខ២១អា ភូមិ ៣ សង្កាត់ ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ រត់ម៉ូតូកង់បីឥណ្ឌា។

ក្រោយពីឃាត់ខ្លួនជនសង្ស័យឈ្មោះ ចាន់ មករា ហៅ សាក់ ភេទប្រុស អាយុ ២៩ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិ ព្រែកតាឡុង សង្កាត់ ចាក់អង្រែក្រោម ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ សមត្ថកិច្ចបានធ្វើតេស្តទឹកនោម រកសារធាតុញៀនជាលទ្ធផល ជនសង្ស័យវិជ្ជមានមានសារធាតុញៀន។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះបានអង្គុយលើម៉ូតូកង់បីឥណ្ឌារងចាំដឹកភ្ញៀវ នៅម្តុំផ្សារតាខ្មៅ ក្រុងតាខ្មៅ ស្រាប់តែជនសង្ស័យបានមកហៅម៉ូតូកង់បីរបស់ជនរងគ្រោះ ជិះទៅម្តុំទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ពេលធ្វើដំណើរមកដល់ចំណុច ជនសង្ស័យបានឲ្យជនរងគ្រោះដឹកត្រឡប់មកចំណុចកើតហេតុវិញ ពេលនោះជនសង្ស័យបានឲ្យជនរងគ្រោះឈប់ម៉ូតូកង់បី រួចនិយាយសុំខ្ចីទូរស័ព្ទដៃរបស់ជនរងគ្រោះ និយាយដើម្បីយកលុយពីសាច់ញាតិ ជនរងគ្រោះក៏បានយល់ព្រមឲ្យខ្ចីទូរស័ព្ទនិយាយ។

ក្រោយពីបានទូរសព័្ទដៃរបស់ជនរងគ្រោះ ជនសង្ស័យក៏រត់គេចខ្លួន ពេលនោះជនរងគ្រោះក៏បានស្រែកឆោឡោឡើង ទន្ទឹមនោះកម្លាំងល្បាតផ្នែកអន្តរាគមន៍ នៃអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ បានមកដល់ក៏ដេញចាប់ឃាត់ខ្លួនជនសង្ស័យ យកមកស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាល ចាក់អង្រែក្រោម ដើម្បីចាត់ការតាមនីតិវិធី។

​វត្ថុតាងចាប់យក ៖ ទូរស័ព្ទដៃ០១គ្រឿង ម៉ាកសាំសុង ពណ៍ខ្មៅ ជារបស់ជនរងគ្រោះ។ ក្រោយកើតហេតុ សមត្ថកិច្ចបានប្រគល់ទូរស័ព្ទដៃ ឲ្យជនរងគ្រោះវិញតាមការស្នើសុំ។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ