សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

កម្លាំងជំនាញនៃអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន

កាលពីយប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ វេលាម៉ោង០១:០០នាទី រំលងអាធ្រាត កម្លាំងជំនាញនៃអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ បានសហការជាមួយកំម្លាំងប៉ុស្តិ៍នគរបាលរដ្នបាល ចាក់អង្រែលើ បានល្បាតត្រួតពិនិត្យ បង្ការ ទប់ស្កាត់ ការពារ រាល់បទល្មើសផ្សេងៗ ជូនបងប្អូនប្រជាពលរដ្ឋ តាមបណ្តោយផ្លូវ៦០ម៉ែត្រ លុះមកដល់ចំណុចមុខកន្លែងបូមខ្សាច់ ក៏ប្រទះឃើញជនសង្ស័យម្នាក់កំពុងឈរលក់ថ្នាំញៀន ក៏បានត្រួតពិនិត្យឃើញក្រាមសថ្លា ១៦កញ្ចាប់ថង់តូច ដែលកាន់នៅក្នុងដៃជនសង្ស័យ។

ជនសង្ស័យឈ្មោះ យ៉ែម ស៊ីណា ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបមិនប្រាកដ ស្នាក់នៅមិនពិតប្រកដ។

វត្ថុតាងដកហូត៖​ ក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀន ចំនួន១៦កញ្ចាប់ថង់តូច ។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ