សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចម៉ូតូ ត្រូវបានសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាល ទំនប់ទឹក ឃាត់ខ្លួន

នៅវេលាម៉ោង០៩:១៥នាទី ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ សមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាល ទំនប់ទឹក ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូតូ នៅចំណុចក្នុងមន្ទីពេទ្យមិត្តភាព ខ្មែរ-សូវៀត ផ្លូវ២៧១ ភូមិ៣ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង។ ចំណែកជនរងគ្រោះឈ្មោះ សេង ប៉េងរ៉ា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខសេ២២ ផ្លូវលំ ភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ មុខរបរ បុគ្គលិកមន្ទីពេទ្យមិត្តភាព ខ្មែរ-សូវៀត។

ជនសង្ស័យឈ្មោះ ម៉ីចាន់ ដាលុច ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ននៅផ្ទះលេខ២៤៧ ផ្លូវលំ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ។

មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូទៅផ្ញើក្នុងចំណតមន្ទីពេទ្យមិត្តភាព ខ្មែរ-សូវៀត រួចចូលទៅធ្វើការនៅក្នុងការិយាល័យដូចសព្វដង មួយសន្ទុះក្រោយមក ខាងសន្តិសុខមន្ទីពេទ្យ បានមកប្រាប់ថាមានចោរ ចូលលួចម៉ូតូរបស់ជនរងគ្រោះ ចេញពីកន្លែងផ្ញើអូសចេញ បានប្រហែលជាង២០ម៉ែត្រ ក៏ត្រូវបានសន្តិសុខមន្ទីពេទ្យ ចាប់ឃាត់ខ្លួនបានរួមជាមួយម៉ូតូ រួចប្រគល់ឲ្យសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាល ទំនប់ទឹក ដើម្បីចាក់ការបន្ត។

វត្ថុតាងចាប់យក៖ ម៉ូតូម៉ាកYamaha R15 ពណ៌ខ្មៅ សេរីឆ្នាំ២០១៣ ពាក់ផ្លាកលេខភ្នំពេញ1IC 9555។ ក្រោយកើតហេតុ សមត្ថកិច្ចបានប្រគល់ម៉ូតូ ឲ្យជនរងគ្រោះវិញតាមការស្នើសុំ។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌបឹងកេងកង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ