សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

កម្លាំងអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន

នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ វេលាម៉ោង២៣:០០នាទី កម្លាំងអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចមុខវត្តចាក់អង្រែលើ ផ្លូវជាតិលេខ០២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

ជនសង្ស័យឃាត់ខ្លួនរួមមាន៖

១-ឈ្មោះ បូ វ៉ាន់ធី ហៅ ងៀ ជនជាតិខ្មែរ ភេទប្រុស អាយុ៣៨ឆ្នាំ មុខររបរជាងឈើ ស្នាក់នៅផ្ទះជួល ផ្លូវលំគ្មានលេខ ភូមិព្រែកតាគង់៣ សង្កាត់ចាក់អង្រែក្រោម ខណ្ខមានជ័យ រាជធានីភ្នំពេញ។

២-ឈ្មោះ អ៊ូ សុខជា ភេទ ប្រុស អាយុ២១ ជនជាតិវៀតណាម មុនរបរជាងឈើ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិទួលរការ សង្កាត់ ចាក់អង្រែក្រោម ខណ្ខមានជ័យ រាជធានីភ្នំពេញ។

វត្ថុតាង និងសម្ភារៈដកហូតរួមមាន៖ ក្រាមសថ្លាចំនួន១៥កញ្ចប់ថង់ (០១កញ្ចាប់ថង់ធំ, ០២កញ្ចាប់ធំល្មម, ១២កញ្ចាប់ថង់តូច), ជញ្ជីងអេឡិត្រូនិច ចំនួន០១, ម៉ូតូ០១គ្រឿង ម៉ាក់ប៊ិត ពាក់ផ្លាកលេខ 1Gត្បូងឃ្មុំ 0133, ទូរសព្ទ័ចាស់ ០២គ្រឿង និងកូនថង់បា្លស្ទិតមួយចំនួន។

បច្ចុប្បនជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ