សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ក្រាំងធ្នង់ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរួមភេទជាមួយអនិតិជន

កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៦ និង០០នាទី សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ក្រាំងធ្នង់ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរួមភេទជាមួយអនិតិជន នៅចំណុចក្នុងផ្ទះសំណាក់បឹងឈូកបន្ទប់លេខ២០៦ ផ្លូវបេតុង ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ តាមពាក្យបណ្តឹងរបស់អាណាព្យាបាល​ ក្មេងស្រីរងគ្រោះដែលបានប្តឹង។

ហេតុកាលណ៍នេះកើតឡើងកាលពីម៉ោង២១ និង០០នាទី ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ បង្កដោយជនសង្ស័យឈ្មោះ រុំ ចាន់សារ៉ា ភេទប្រុស ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ បានជិះម៉ូតូដឹកជនរងគ្រោះចូលផ្ទះសំណាក់ បឹងឈូក រួចដោះសំលៀកបំពាក់ធ្វើសកម្មភាពរួមភេទបានសម្រេចជាមួយជនរងគ្រោះឈ្មោះ ឡ សឡ ភេទស្រី ជនជាតិខ្មែរ មុខរបរនៅផ្ទះ។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ