សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល អូរបែកក្អម ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត (យកម៉ូតូក្រុមហ៊ុនទៅបញ្ចាំ)

នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៣ និង០០នាទី សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល អូរបែកក្អម ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត (យកម៉ូតូក្រុមហ៊ុនទៅបញ្ចាំ) នៅចំណុចក្តុមហ៊ុនលក់គ្រឿងសង្ហារឹមអេលីស ផ្លូវបេតុង ភូមិអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។ ចំណែកជនរងគ្រោះឈ្មោះ មាស ចាន់រដ្ឋា ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមលក់គ្រឿងសង្ហារឹមអេលីស ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង សង្កាត់ដង្កោ ខណ្ឌដង្កោ ។

កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៧ និង៣០នាទី ជនសង្ស័យឈ្មោះ ភិន សុភី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ដឹកជញ្ជូនទំនិញឲ្យក្រុមហ៊ុន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ បានយកម៉ូតូ ០១គ្រឿង ម៉ាកស៊ីរ៉ូសចាស់គ្មានពន្ធ របស់ក្រុមហ៊ុនអេលីស យកទៅបញ្ចាំបានប្រាក់ចំនួន ៦០ដុល្លា។ សម្ភារៈបាត់បង់៖ ម៉ូតូ០១គ្រឿង ម៉ាកស៊ីរ៉ូសចាស់គ្មានពន្ធ ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ