សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

កម្លាំងជំនាញប៉ុស្ដិ៍នគរបាលរដ្ឋបាល ទំនប់ទឹក ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចកញ្ចក់រថយន្ដ និងរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន

នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៩ និង៣០នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាល ខណ្ឌបឹងកេងកង សហការជាមួយកម្លាំងជំនាញប៉ុស្ដិ៍នគរបាលរដ្ឋបាល ទំនប់ទឹក បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចកញ្ចក់រថយន្ដ និងរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចមុខផ្ទះលេខ អេស១៣ ផ្លូវស៊ីលវ័រ ក្រុម៣៤(ខ) ភូមិ៤ សង្កាត់ ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះឈ្មោះ តាំង រដ្ឋា ភេទប្រុស អាយុ៣៣ ឆ្នាំ ស្នាក់នៅផ្ទះលេខ អេស១៣ ផ្លូវស៊ីលវ័រ ក្រុម៣៤(ខ) ភូមិ៤ សង្កាត់ ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ក្រោយពីឃាត់ខ្លួនជនសង្ស័យឈ្មោះ កែវ ប៊ុនធឿន ភេទប្រុស អាយុ៤០ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្ទះលេខ១២៦ ភូមិ៣ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ សមត្ថកិច្ចបានធ្វើតេស្តទឹកនោម រកសារធាតុញៀនជាលទ្ធផល ជនសង្ស័យវិជ្ជមានមានសារធាតុញៀន។

វត្ថុតាង និងសម្ភារៈដកហូតរួមមាន៖ ម៉ូតូចំនួន០១គ្រឿង ម៉ាកស្មាសរ៉េវូ (Smash Revo) ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រៃវែង1B2682 ,ក្រាមសរថ្លាចំនួន ០២កញ្ចប់តូច សង្ស័យជាថ្នាំញៀន, កញ្ចក់រថយន្ដជំហៀង សម្រាប់មើលក្រោយចំនួន ០២,ឧបករណ៌សម្រាប់ជក់ថ្នាំញៀនមួយចំនួន, កូនសោជ្រុង និងកូនសោរមានមាត់ មួយចំនួនទៀត។ ចំពោះកញ្ចក់រថយន្ដជំហៀងសម្រាប់មើលក្រោយចំនួន០២ ជារបស់ជនរងគ្រោះដកហូតពីជនសង្ស័យ ប្រគល់ឲ្យជនរងគ្រោះវិញតាមការស្នើរសុំ។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌបឹងកេងកង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ