សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

កម្លាំងជំនាញប៉ុស្ដិ៍នគរបាលរដ្ឋបាល ទំនប់ទឹក ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចទូរស័ព្ទដៃ

នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១១ និង៣០នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាល ខណ្ឌបឹងកេងកង សហការជាមួយកម្លាំងជំនាញប៉ុស្ដិ៍នគរបាលរដ្ឋបាល ទំនប់ទឹក បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចទូរស័ព្ទដៃ ០១គ្រឿង នៅចំណុចផ្ទះលេខ២៣៨D ផ្លូវម៉ៅសេទុង ក្រុម១៥ ភូមិ៣ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ តាំង អៀងសេង ភេទប្រុស ស្នាក់នៅផ្ទះលេខ២៣៨D ផ្លូវម៉ៅសេទុង សង្កាត់ទំនប់ទឹក រាជធានីភ្នំពេញ។

ក្រោយពីឃាត់ខ្លួនជនសង្ស័យឈ្មោះ ឃិន ថុល ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ សមត្ថកិច្ចបានធ្វើតេស្តទឹកនោម រកសារធាតុញៀនជាលទ្ធផល ជនសង្ស័យវិជ្ជមានមានសារធាតុញៀន។

វត្ថុតាង និងសម្ភារៈដកហូតរួមមាន៖ ទូរស័ព្ទចំនួន០១គ្រឿង ម៉ាក សាមសុង (SamSung Not19) ជារបស់ជនរងគ្រោះដកហូតពីជនសង្ស័យ ប្រគល់ឲ្យជនរងគ្រោះវិញតាមការស្នើរសុំ។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌបឹងកេងកង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ