សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ជនបរទេស​ម្នាក់​ទៅ​ដាក់បណ្ដឹង​រឿងបាត់​លិខិត​ឆ្លងដែនបែរជាបែកធ្លាយ​រឿង​ផ្សេងទៅវិញ​

ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ឲ្យ​ដឹងថា​ជនជាតិ​បារាំង​ម្នាក់​បាន​ទៅ​កាន់​ផែនការងារ​អន្តោប្រវេសន៍​ក្នុងគោល​បំណង​ដាក់​ពាក្យ​បណ្ដឹង​រឿង​បាត់លិខិត​ឆ្លង​ដែន តែក្រោយ​ការ​សួរ​នាំទើប​ដឹងថា​ជាជនលួច​ចូល​កម្ពុជា​ដោយ​ខុស​ច្បាប់​តាមច្រក​របៀង​ប៉ោយ​បែ៉ត និង​ធ្លាប់​ជាប់​គុក​នៅ​បារាំង​២០​ឆ្នាំ ពីការ​ធ្វើ​សកម្មភាព​ប្លន់ និង​សម្លាប់។

ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​សរសសេរ​លើទំព័រ​ហ្វេស​ប៊ុក​របស់​ខ្លួននាព្រឹកនេះថា​កាលពី​ថ្ងៃទី​១៩ ខែ​ធ្នូ ឆ្នាំ២០១៩ មានជនជាតិ​បារាំង​ឈ្មោះ​ DALIARI PATRICK ភេទប្រុស អាយុ៦១ឆ្នាំបានមកផែនការងារអន្តោប្រវេសន៍ គោលបំណង ដាក់ពាក្យបណ្ដឹងបាត់លិខិតឆ្លងដែន។ ប្រ​ភព​បន្តថា៖ «បន្ទាប់មកកម្លាំងការិយាល័យបានធ្វើការសាកសួរដឹងថា ជននេះបានលួចចូលមកព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ២០ ខែ​វិច្ឆិកា ឆ្នាំ២០១៩ តាមច្រករបៀង(ប៉ោយបែត) ពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា ដោយពុំមានប្រើប្រាស់លិខិតឆ្លងដែន បន្ទាប់មកជននេះបានសារភាពថាខ្លួនគេធ្លាប់បានធ្វើសកម្មភាពប្លន់ និងសម្លាប់មនុស្ស នៅប្រទេសបារាំង និងធ្លាប់ជាប់គុករយៈពេល២០ឆ្នាំបន្ទាប់ពីសាកសួររួច ត្រូវបានបញ្ជូនទៅ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់»៕​

អត្ថបទ៖ ជំនោរ

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ