សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ចាប់ខ្លួនជនល្មើសជិះម៉ូតូឆក់ទូរស័ព្ឌដៃ និងប្រគល់ជូនម្ចាស់ដើមវិញ

នៅថ្ងៃទី០៦.១២.២០១៩វេលាម៉ោង​ ១៨ម៉ ០០នាទី​ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ពីបទ លួចមានស្ថានទម្ងន់ទោសប្រើអំពើហិង្សា(ជិះម៉ូតូឆក់ទូរសព្ទ័ដៃ) នៅចំនុច​មុខសណ្ឋាគារហ៊ីម៉ារីផ្លូវព្រះស៊ីសុវត្តិភូមិ​១ សង្កាត់ចតុមុខខណ្ឌដូនពេញរាជធានីភ្នំពេញ។

ជនសង្ស័យត្រូវឃាត់ខ្លួនមានឈ្មោះ ហេង យ៉ា ភេទប្រុសអាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅមិនពិតប្រាកដ​។

វត្ថុតាងចាប់យកបានមាន ម៉ូតូចំនួន០១គ្រឿងម៉ាកមីអូពណ៌ស លាយខៀវ​ពាក់ស្លាកលេខភ្នំពេញ1BA5877 ជារបស់ជនសង្ស័យជិះធ្វើសកម្មភាពនិងទូរស័ព្ទ​ដៃចំនួន​០១គ្រឿង​ម៉ាក​អាយហ្វូន8ផ្លើសពណ៌សជារបស់​ជន​រងគ្រោះ​។

ចំពោះមុខកំលាំងជំនាញ​ខណ្ឌ កំពុងប្រើប្រាស់វិធានការជំនាញសួរចំលើយរកបក្ខពួកនិងសកម្មភាពដែលបានប្រព្រឹត្តកន្លងមកព្រមទាំងកសាងសំណុំរឿងអនុវត្តន៍តាមនិតិវិធី។

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ