សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

បំបែកសំបុកក្រុមប្រេីប្រាស់ និងជួញដូរគ្រឿងញៀននៅម្តុំផ្លូវរថភ្លេីង បឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ

នៅថ្ងៃពុធ ១៥កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ២០ និង៤៥នាទី ដោយអនុវត្តតាមបទបញ្ជាជាប្រចាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ រួមជាមួយការអនុញ្ញាត្តពីលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារង បានឲ្យការិយាល័យប្រឆាំងគ្រឿងញៀន ចុះបង្ក្រាបជាក់ស្ដែងករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនខុសច្បាប់នៅចំណុចផ្លូវរថភ្លើង(K6)សង្កាត់ស្រះចក ខណ្ឌដូនពេញ ឃាត់ខ្លួនជនសង្ស័យចំនួន30នាក់ ភេទប្រុស និងដកហូតវត្ថុតាងរួមមាន:
១-ក្រាមពណ៍សថ្លាសង្ស័យជាគ្រឿងញៀនចំនួន15កូនកញ្ចប់ថង់(ធំ. 2 តូច. 13)
២-ជញ្ជីង01គ្រឿង
៣-ឧបករណ៍កែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀចំនួន03 និងថង់ច្រកគ្រឿងញៀនមួយចំនួន
៤-ដាវចំនួន01
៥-ម៉តូ10គ្រឿង
៦-ម៉ូតូផាសអាប់03គ្រឿង និងម៉ូតូ01គ្រឿង
៧-រថយន្តកូរ៉េប្រាំតោន1គ្រឿង។

លោកព្រះរាជអាជ្ញារងសម្រេចឱ្យនាំខ្លួនជនសង្ស័យទាំង៣០នាក់ យកមកនៅការិយាល័យប្រឆាំងគ្រឿងដើម្បីធ្វើការសាកសួរបន្តតាមនីតិវិធី។

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ