នៅ​រសៀលថ្ងៃ​នេះ​ ជនបង្ក ដែល​បើក​រថយន្ត RX400h បុកសមត្ថកិច្ច​ ត្រូវ​បាន​ការិ​យាល័យ​​ចរាចរ​ណ៍​​ផ្លូវ​គោក​រាជធានី​ភ្នំ​ពេញ​​ បញ្ជូន​ទៅ​តុលា​ការ (មានវីដេអូ)

សេច​ក្តី​​បកស្រាយ​​បំភ្លឺ​​របស់​ក្រុម​ការងារ​ព័ត៌មាន​​ និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការ​ដ្ឋា​ន​​នគរ​បាល​រាជធានី​ភ្នំ​ពេញ​​ លើករណី​បុរស​ម្នាក់​ឈ្មោះ​ ពុធ មនោ​រម្យ​ ដែល​មិន​បាន​ស្តាប់​ការណែនាំ​​របស់​ប៉ូលិស​ចរាចរ​ណ៍​​នៅ​ម្តុំការដ្ឋា​ន​​កំពុងសាងសង់​ផ្លូវ​នៅ​រង្វង់​មូលចោមចៅ​​ និង​បាន​បើក​រថយន្ត​ក្នុង​ល្បឿន​លឿន​ដែល​បង្កឲ្យ​មន្ត្រី​​ចរាចរ​ណ៍​​ម្នាក់​ដួល​ ជាពិសេស​​ក្រោយ​ធ្វើ​ការស្រាវជ្រាវ​​ និង​ត្រួត​ពិនិត្យ​ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ជនបង្កនេះ​ បាន​ប្រើ​ប្រាស់​ផ្លាកលេខមិន​ត្រឹម​ត្រូវ​ ដោយ​យកផ្លាកលេខរថយន្ត​ផ្សេង​មកពាក់ ។​

ជនបង្កនេះ​ត្រូវ​បាន​ចោទ​ប្រកាន់​លើចំណុច​៣​ផ្សេង​គ្នា​ ទី​១​គឺ​ ការរារាំង​​​សមត្ថកិច្ច ​​ពេល​កំពុង​តែអនុ​វត្ត​​​ការងារ​ និង​ទី​២​ គឺ​ការប្រើ​ប្រាស់​ផ្លាកលេខក្លែង​ក្លា​យ​ (យកផ្លាកលេខរថយន្ត​ផ្សេង​មកពាក់ ) ទី​៣​ បើក​រត់គេច​ពីកន្លែង​កើត​ហេតុ​ ក្នុង​គោល​បំណង​គេចវេស ពីការ​ទទួល​ខុសត្រូវ​។

នៅ​រសៀលថ្ងៃ​ទី​២​១​ ខែ​មិថុនា​ ឆ្នាំ​​២​០​២​០​ វេលា​ម៉ោង​ ២​:០​០​ រសៀល ជនបង្ក ត្រូវ​បាន​ការិ​យាល័យ​​នគរ​បាល​ចរាចរ​ណ៍​​ផ្លូវ​គោក​រាជធានី​ភ្នំ​ពេញ​​ រៀប​ចំ​សំណុំ​ឯ​កសារ​ និង​បញ្ជូន​ទៅ​តុលា​ការ ដើម្បី​អនុ​វត្ត​​​បន្តតាម​នីតិ​វិធី​​ច្បាប់​ ៕

 

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ