សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមជម្រាបជូនសារណ:ជនឱ្យបានជ្រាប ពាក់ព័ន្ធដីការបញ្ជាឲ្យចូលខ្លួន ករណីរារាំងដល់អនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ១៩

អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមជម្រាបជូនសារណ:ជនឱ្យបានជ្រាបថា

កាលពីវេលាម៉ោង ៧:៣០នាទីយប់ ថ្ងៃទី០៥ ខែកុម្ភ: ឆ្នាំ២០២២ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វេីការនាំខ្លួនឈ្មោះ ជួប ចាន់ណាត ឈ្មោះ សេង វណ្ណរិទ្ធ និង ឈ្មោះ ខៃ សម្បត្តិ តាមដីការបញ្ជាឱ្យចូលខ្លួនរបស់ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណី រារាំងដល់អនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ដោយយោងលេីមាត្រាទី១១ នៃច្បាប់ប្រយុទ្ធប្រឆាំងកូវីដ ។

រហូតមកដល់ពេលនេះ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងតែខិតខំអនុវត្តដីការបញ្ជាឱ្យចូលខ្លួន របស់ព្រះរាជអជ្ញារ អមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីរារាំងដល់អនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ១៩ ដោយយោងលេីមាត្រា១១ នៃច្បាប់ប្រឆាំងកូវីដ ។

មនុស្សទាំង ៤នាក់ដែលសមត្ថកិច្ចកំពុងតែស្វែងរករួមមាន :
១- ខេង ចិន្តា (ស្រី)
២- អ៊ុក សុភ័ក្រម៉ូលីកា (ស្រី)
៣- ម៉េង កាន់នីកា (ស្រី)
៤- អេង ស្រីបូ (ស្រី)

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ