សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យទី១ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរំលោភលើទំនុកចិត្ត (លួចម៉ូតូ)

នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យទី១ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរំលោភលើទំនុកចិត្ត (លួចម៉ូតូ) នៅនៅចំណុចផ្ទះជួល ផ្លូវលំ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ ទូច ផល្លី ភេទ ប្រុស អាយុ៣៤ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិ ក្រាំងស្លឹក សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ មុខរបរ មន្រ្តីក្រសួងការពារជាតិ។

ជនសង្ស័យឈ្មោះ ជា ហាំងជីវ ភេទ ប្រុស អាយុ៣៤ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ ។ (មានផ្ទុកសារធាតុញៀន)

ហេតុការណ៍៖ កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១២:០០នាទី ជនរងគ្រោះបានជិះម៉ូតូ មកលេងផ្ទះជួលរបស់ជនសង្ស័យ នៅភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (កន្លែងកើតហេតុ) ក្នុងពេលនោះជនរងគ្រោះបានឲ្យលុយចំនួន ៤ម៉ឺនរៀល និងម៉ូតូរបស់ខ្លួនទៅជនសង្ស័យជិះទៅទិញស្រាបៀរ និងសាច់ក្លែមយកមកផឹកស៊ី ពេលទទួលបានលុយ និងម៉ូតូពីជនរងគ្រោះ ហើយជនសង្ស័យបានរត់គេចខ្លួនបាត់ មិនឃើញត្រឡប់យកម៉ូតូប្រគល់មកឲ្យជនរងគ្រោះវិញនោះ។

រហូតដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១១:០០នាទី ជនរងគ្រោះក៏បានតាមរក ទើបប្រទះឃើញជនសង្ស័យកំពុងជិះម៉ូតូជារបស់ខ្លួនឲ្យខ្ចី នៅចំណុចមុខផ្ទះសំណាក់ភ្នំមាស ផ្លូវជាតិលេខ៣ សង្កាត់ ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ក៏ឃាត់ខ្លួនយកមកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យទី១ ធ្វើការសាកសួរ និងដាក់ពាក្យបណ្ដឹងចាត់ការតាមផ្លូវច្បាប់។

វត្ថុតាងចាប់យក​៖ ម៉ូតូចំនួន១គ្រឿង ម៉ាកស្មាស់ ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ ១FH ២៧៤៤ ជារបស់ជនរងគ្រោះ។ ក្រោយកើតហេតុ សមត្ថកិច្ចបានប្រគល់ជូនជនរងគ្រោះវិញតាមការស្នើសុំ។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិធីច្បាប់៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ