សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ជនសង្ស័យចំនួន០៥នាក់​ ពាក់ព័ន្ធករណីបើកកន្លែងលេងល្បែងស៊ីសង ដោយខុសច្បាប់ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាល ខណ្ឌទួលគោក ធ្វើការបង្ក្រាប និងឃាត់ខ្លួន

នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ១៥:៤៥នាទី កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាល ខណ្ឌទួលគោក បានសហការជាមួយគណ:បញ្ជាការឯកភាព ខណ្ឌទួលគោក បានចុះបង្ក្រាបឃាត់ខ្លួនជនសង្ស័យ ចំនួន០៥នាក់ ករណីបើកកន្លែងលេងល្បែងស៊ីសង ដោយខុសច្បាប់ (បើកកត់កន្ទុយលេខវៀតណាម) ស្ថិតនៅចំណុចផ្ទះលេខ១០២ ផ្លូវលេខ១២២ ក្រុមទី២១ ភូមិ៦ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យឃាត់ខ្លួនរួមមាន៖
១-ឈ្មោះ ឈាង គឹមហ៊ាង ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកកត់ឆ្នោតវៀតណាម ស្នាក់នៅផ្ទះជួលលេខ១០២ ផ្លូវលេខ១២២ ក្រុមទី២១ ភូមិ៦ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
២-ឈ្មោះ ទៀង រា ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះជួលមិនស្គាល់លេខ ផ្លូវលេខ១២២ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ជាអ្នកមកចាក់ភ្នាល់)។
៣-ឈ្មោះ ប៉ុក ស៊ាងនី ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់ផ្ទះជួលមិនចាំលេខ ផ្លូវលេខ១១៨ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ជាអ្នកមកចាក់ភ្នាល់) ។
៤-ឈ្មោះ សុខ ទៀន ភេទប្រុស អាយុ៦៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ យោធិនពិការ ស្នាក់នៅផ្ទះភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ (ជាអ្នកមកចាក់ភ្នាល់) ។
៥-ឈ្មោះ ឡុង ចន្ធី ភេទស្រីអាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះលេខ៤២ ផ្លូវលេខ៦A សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ (ជាអ្នកមកចាក់ភ្នាល់)។

វត្ថុតាងចាប់យក៖ ក្រដាសសំរាប់កត់ឆ្នោតរួចមួយចំនួន , លទ្ធផលចេញឆ្នោតរួចមួយចំនួន, ក្រដាសកាល់គាមួយចំនួន ,ប៊ិចសំរាប់កត់ឆ្នោតមួយចំនួន, ត្រាចុះថ្ងៃ-ខែចំនួន០១, ម៉ាស៊ីនគិតលេខម៉ាក Casio ចំនួន០១ និងប្រាក់រៀលចំនួន ៣៦២.០០០៛ (សាមសិបប្រាំមួយម៉ឺនពីរពាន់រៀល)។

បច្ចប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ