សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ជនសង្ស័យម្នាក់ត្រូវបានកម្លាំងជំនាញរបស់ការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវឃាត់ខ្លួន ពាក់ព័ន្ធករណីប៉ុនប៉ងឃាតកម្ម

នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ១៣:០០នាទី កម្លាំងការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប៉ុនប៉ងឃាតកម្ម ដោយយកកាំបិតប៉័ងតោកាប់បណ្តាលឲ្យត្រូវជនរងគ្រោះ ចំគុម្ពត្រចៀកខាងមុខទៅផ្នែកខាងលើ ចំហៀងខាងឆ្វេងនៃស្បែកក្បាលប្រវែង ៣-៤សង់ទីម៉ែត្រ និងជំរៅ២-៣សង់ទីម៉ែត្រ រងរបួសជាទម្ងន់ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវលំ ភូមិបឹងខ្យាង ឃុំបឹងខ្យាង ស្រុកណ្តាលស្ទឹង ខេត្តកណ្តាល និងករណីលួចមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅតូបលេខ៧A ផ្សារសំពៅមាស សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ២០:០០ នាទី តាមដីការបស់លោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ពេជ្រ ដេវីត ហៅ វីត ភេទប្រុស ជនជាតិខ្មែរ មុខរបរ លក់ម៉ូតូ ស្នាក់នៅផ្ទះលេខអា៣០ ផ្លូវបេតុង ភូមិព្រៃដូនអុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរគ្រោះឈ្មោះហាក់ ណាំហេង ភេទ ប្រុស អាយុ ២៩ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅអគារម៉ាលីនបន្ទប់លេខ១៥ជាន់ទី៤ ផ្លូវលេខ២១៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ មុខរបរ លក់ម៉ូតូ។

ហេតុការណ៏ៈ កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ២០:០០ នាទី នៅពេលជនរងគ្រោះនិងមិត្តភក្តិ ចំនួន០២នាក់ កំពុងអង្គុយផឹកស៊ី នៅជិតតូបកន្លែងឪពុករបស់ជនសង្ស័យលក់ម៉ូតូ ពេលនោះជនសង្ស័យកំពុងជួយរៀបចំអីវ៉ាន់ទុក ឃើញដូច្នោះជនរងគ្រោះក៏បានហៅជនសង្ស័យ មកចូលរួមផឹកស៊ីជាមួយដែរ។

ពេលជនសង្ស័យមកដល់ជនរងគ្រោះ បានទៅគៀកស្មារបស់ជនសង្ស័យធ្វើឲ្យជនសង្ស័យយល់ច្រឡំថា វាយក្បាលរបស់ខ្លួន ហើយជនសង្ស័យខឹងជាមួយជនរងគ្រោះ រួចជនសង្ស័យក៏ដើរត្រឡប់ទៅតូបលក់ម៉ូតូរបស់ឪពុកខ្លួន ដែលនៅជិតនោះ យកកាំបិតប៉័ងតោ រួចដើរត្រឡប់មកកន្លែងដែលជនរងគ្រោះកំពុងអង្គុយផឹកស៊ីវិញ រួចធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះ បណ្តាលឲ្យត្រូវក្បាលរយះចេញឈាម និងដងខ្លួនរងរបួសជាទម្ងន់ រួចហើយជនសង្ស័យរត់គេចខ្លួនបាត់។

សម្ភារៈបាត់បង់៖​ ខ្សែកមាស ទម្ងន់មួយតម្លឹង ចំនួន ០១ខ្សែ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិធី៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ