សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ជនសង្ស័យចំនួន០៥នាក់​ ពាក់ព័ន្ធករណីរក្សារទុក និងផ្តល់ទីតាំង​ប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ត្រូវបានកម្លាំងអធិការដ្ឋាននគរបាល ខណ្ឌបឹងកេងកង ធ្វើការបង្ក្រាប និងឃាត់ខ្លួន

នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង៣:៣០ទៀបភ្លឺ កម្លាំងអធិការដ្ឋាននគរបាល ខណ្ឌបឹងកេងកង បានចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់​ ករណីរក្សារទុក និងផ្តល់ទីតាំង​ប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន​ នៅត្រង់ចំណុចផ្ទះលេខ៩៣B ក្រុម៣៣ ភូមិ០៦ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ​រាជធានីភ្នំពេញ។

១. ឈ្មោះ​ សួស​ សំរិទ្ធ​ ភេទប្រុស​ អាយុ២៨ឆ្នាំ​ (ផ្តល់ទីតាំង) វិជ្ជមាន
២. ឈ្មោះ​​ សួន​ រក្សា​ ភេទប្រុស​ អាយុ២៥ឆ្នាំ​ (រក្សារទុក​) (វិជ្ជមាន)
៣. ឈ្មោះ​ សុផល​ សម្បត្តិ​ ភេទប្រុស អាយុ៣០ឆ្នាំ​ (ប្រើប្រាស់) (វិជ្ជមាន)
៤. ឈ្មោះ​​ ហុង​ ណូឡែន​ ភេទប្រុស​ អាយុ២៧ឆ្នាំ​ (ប្រើប្រាស់) (វិជ្ជមាន)
៥. ឈ្មោះ​ ​ វ៉ាន់​ ស្រីនា​ ភេទស្រី​ អាយុ២៩ឆ្នាំ​ (ប្រើប្រាស់) (វិជ្ជមាន)

វត្ថុតាងចាប់យក៖ ម្សៅសថ្លាពណ៌ស សង្ស័យជាគ្រឿងញៀន ចំនួន០១កញ្ចប់, បំពង់ទុយោសម្រាប់ប្រើប្រាស់គ្រឿងញៀន ចំនួន០២ដបទឹកថ្នាំ សង្ស័យជាគ្រឿងញៀនចំនួនមួយដប។

បច្ចប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌបឹងកេងកង ដើម្បីកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ