សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ត្រូវបានកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាល ខណ្ឌទួលគោក ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួន

នៅថៃ្ងទី២៧ ខែសីហា ឆាំ្ន២០២១ វេលាម៉ោង២៣:៣០នាទី កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាល ខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យឈោ្មះ ញឹក ស៊ីថាវី ហៅ ភេទប្រុស អាយុ៣៣ឆាំ្ន ជនជាតិខែ្មរ មុខរបរ អូសបន្លែផ្សារដើមគរ ស្នាក់នៅបន្ទប់ជួលលេខ៦ ផ្លូវ៣៣៦ ក្រុម២៨ ភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

វត្ថុតាងចាប់យក៖ ក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀន ចំនួន៦កញ្ចប់តូច ។

បច្ចប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ