សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ជនសង្ស័យចំនួន៣នាក់ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ត្រូវបានកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាល ខណ្ឌទួលគោក ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួន

នៅថៃ្ងទី១៧ ខែសីហា ឆាំ្ន២០២១ វេលាម៉ោង២១:៣០នាទី កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាល ខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ចំនួន០៣នាក់ ជាក់សែ្តង ករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចផ្លូវដែក ក្រុមទី៥២ ភូមិ១៦ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យឃាត់ខ្លួនរួមមាន៖
១-ឈ្មោះ ខាន សា វឿត ហៅ វឿត ភេទប្រុស អាយុ៣៣ឆាំ្ន ជនជាតិខែ្មរ មុខរបរ សន្តិសុខ ស្នាក់នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ។
២-ឈ្មោះ សុទ្ធ សារាជ្យ ហៅ រាជ្យ ភេទប្រុស អាយុ២៥ឆាំ្ន ជនជាតិខែ្មរ មុខរបរ នៅផ្ទះ ស្នាក់នៅភូមិ១៥ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
៣-ឈ្មោះ ឡាយ សាវុធ ហៅ ចន្ទ ភេទប្រុស អាយុ២៣ឆាំ្ន ជនជាតិខែ្មរ មុខរបរ នៅផ្ទះ ស្នាក់នៅភូមិ១៥ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

វត្ថុតាងចាប់យក៖ ក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀន ចំនួន១០កញ្ចប់តូច។

បច្ចប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ