សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ជនសង្ស័យចំនួន៣នាក់ ត្រូវបានកម្លាំងជំនាញរបស់ការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវឃាត់ខ្លួន ពាក់ព័ន្ធករណីគាស់តូបលក់កាហ្វេលួចសម្ភារៈ

នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៨:៣០ នាទី កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប់ចំនួន ០៣នាក់ នៅចំណុចដីឡូតិ៍គ្មានលេខ ផ្លូវគីមអ៊ីលស៊ុង សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ពាក់ពន្ធ័ករណីគាស់តូបលក់កាហ្វេលួចសម្ភារៈ ប្រព្រឹត្តនៅចំណុចកែងផ្ទះលេខ៤៣ មុខផ្សារសាមគ្គី ផ្លូវម៉ៅសេទុង ក្រុម១១ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ ទី ឈនបូផា ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះលេខ៤៨ ផ្លូវបេតុង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ

ជនសង្ស័យឃាត់ខ្លួនរួមមាន៖
១-ឈ្មោះ រ៉ាន់ រ៉ាឌីន ហៅ ត្រេន ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិ ខ្មែរ ​មុខរបរ និងស្នាក់នៅ មិនពិតប្រាកដ។
២-ឈ្មោះ សែន រតនា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ និងស្នាក់នៅ មិនពិតប្រាកដ។
៣-ឈ្មោះ ខេង ឡាឌី ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ និងស្នាក់នៅ មិនពិតប្រាកដ។

ហេតុការណ៏ៈ វេលាម៉ោង០០:២៦នាទី រំលងអាធ្រាត្រ ជនសង្ស័យឈ្មោះ រ៉ាន់ រ៉ាឌីន ហៅ ត្រេន បានយកតួលឺវីសទៅគាស់ទ្វារតូបលក់កាហ្វេរបស់ជនរងគ្រោះ នៅចំណុចកើតហេតុខាងលើបានសម្រេច រួចជនសង្ស័យ បានចូលទៅក្នុងតូបលួចយកប្រាក់ចំនួន ២០០,០០០រៀល (ម្ភៃម៉ឺនរៀល) និងកង្ហារបញ្ឈរចំនួន ០១គ្រឿង រួចចេញពីតូបលក់កាហ្វេមកវិញ បំរុងគេចខ្លួន ពេលនោះជនសង្ស័យឈ្មោះ ខេង ឡាឌី ជិះកង់មកដល់ក៏បានជួបជនសង្ស័យឈ្មោះ រ៉ាន់ រ៉ាឌីន ហៅ ត្រេន ហើយឈ្មោះ រ៉ាន់ រ៉ាឌីន ហៅ ត្រេន បានប្រាប់ទៅឈ្មោះ ខេង ឡាឌី តូបកាហ្វេនេះវាយកតួលឺវីសទៅគាស់ទ្វារ រួចហើយចូលលួចបានប្រាក់ចំនួន ២០០,០០០រៀល (ម្ភៃម៉ឺនរៀល) និងកង្ហារបញ្ឈរចំនួន ០១គ្រឿង រួចឈ្មោះ រ៉ាន់ រ៉ាឌីន ហៅ ត្រេន ក៏គេចខ្លួនបាត់ទៅ។

បន្ទាប់មកជនសង្ស័យឈ្មោះ ខេង ឡាឌី បានចូលទៅក្នុងតូបកាហ្វេឃើញម៉ាស៊ីនឆុងកាហ្វេ បំរ៉ុងលួចយក ប៉ុន្តែលើកពុំរួច ក៏ចេញមកវិញជិះកង់ទៅដល់រង្វង់មូលទួលគោក ក៏បានជួបឈ្មោះ សែន រតនា ហើយក៏បបួលគ្នា ត្រឡប់មកកន្លែងកើតហេតុវិញ រួចនាំគ្នាចូលទៅលួចយកម៉ាស៊ីនឆុងកាហ្វេ ពីតូបលក់កាហ្វេរបស់ជនរងគ្រោះបានសម្រេច លើកដាក់លើកង់រួចនាំគ្នាគេចខ្លួនបាត់។

ភស្តុតាងចាប់យក៖ ម៉ាស៊ីនឆុងកាហ្វេ ចំនួន០១គ្រឿង និងម៉ាស៊ីនកិនកាហ្វេ ចំនួន០១គ្រឿង។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិធី៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ