សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធករណីប៉ុនប៉ងលួចយកទ្រព្យសម្បត្តិ និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញា ត្រូវបានកម្លាំងផ្នែកអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ធ្វើការឃាត់ខ្លួន

កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ កម្លាំងផ្នែកអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ករណីប៉ុនប៉ងលួចយកទ្រព្យសម្បត្តិ និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត (ដាវកែច្នៃ) នៅចំណុចក្បែរវត្តដំបូកខ្ពស់ ផ្លូវលេខ៦៩បេតេ ភូមិត្នោតជ្រុំ២ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

១- ជនសង្ស័យឈ្មោះ ទឹង វណ្ណៈ ហៅ ចេក ភេទប្រុស អាយុ៣៥ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវ៨៧បេតេ ភូមិ ត្នោតជ្រុំ១ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ (មានផ្ទុកសារធាតុញៀន)។
២-ជនសង្ស័យឈ្មោះឆែម សុធារ៉ា ហៅ យ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវ៨៧បេតេ ភូមិ ត្នោតជ្រុំ១ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ(មានផ្ទុកសារធាតុញៀន)។

ហេតុការណ៍​ខាងលើ​​នេះ​បាន​កើតឡើង​តាំងពីវេលាម៉ោង០០:១៥នាទី រំលងអាធ្រាត្រ កម្លាំងផ្នែកអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការល្បាតពួនស្ទាក់នៅក្នុងមូលដ្ឋានខណ្ឌ ពេលមកដល់ចំណុចកើតហេតុ ស្រាប់តែប្រទះឃើញជនសង្ស័យចំនួន០២នាក់ ឃើញដូចនោះសមត្ថកិច្ចក៏ឃាត់ខ្លួនដើម្បីធ្វើការត្រួតពិនិត្យ ស្រាប់តែជនសង្ស័យទាំង០២នាក់បានរត់គេចខ្លួន ពេលនោះសមត្ថកិច្ចបានដេញតាមឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ ធ្វើការត្រួតពិនិត្យឆែកឆេររកឃើញឧបករណ៍សម្រាប់ឆ្កឹះសោរទ្វារផ្ទះ និងសម្រាប់កាច់សោរកម៉ូតូមួយចំនួន យកមកសាកសួរស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាល បឹងទំពន់ទី២។

បន្ទាប់ពីសាកសួរជនសង្ស័យទាំង០២នាក់ បានឆ្លើយសារភាពថាពួកគេពិតជាបានដើររកលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ នៅក្នុងសង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ និងបានលាក់ទុកដាវកែច្នៃ០១ដើមនៅជាប់ខ្លួនពិតប្រាកដមែន។

វត្ថុតាងចាប់យក៖ ដែកចុង ចំនួន០២ដើម , សោរចិញ្ចៀនលេខ៨ ចំនួន០១ដើម , សរសៃដែកលួស ចំនួន០១កំណាត់ និង ដាវកែច្នៃ ចំនួន០១ដើម, ស្រោមដាវធ្វើពីក្រណាត់ពណ៍ឈាមជ្រូកលាយខ្មៅ ចំនួន០១។

បច្ចប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ